ប្រធានាធិបតីរុស្ស៊ីកំពុងតែរង់ចាំវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ទៅទស្សនកិច្ចនៅរុស្ស៊ី
ឯកឧត្តម វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) ប្រធានាធិបតីនៃប្រទេសរុស្ស៊ី កំពុងតែរង់ចាំវត្តមានរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការអញ្ជើញធ្វើដំណើរទស្សនកិច្ចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដ៏ឆាប់ខាងមុខនេះ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្តម Andrey Rudenko អនុរដ្ឋមន្ត្រីការបរទេស នៃសហព័ន្ធរុស្ស៊ី ក្នុងជំនួបសម្តែងការគួរសមជាមួយសម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធស នៅវិមានសាមគ្គីភាព នៃព្រឹទ្ធសភា នារសៀលថ្ងៃទី២៤ ខែសីហា ឆ្នាំ២០២៦។
ឯកឧត្ត្តម ជា ធីរិទ្ធ អ្នកនាំពាក្យព្រឹទ្ធសភា បានឱ្យដឹងថា ជាការឆ្លើយតបសម្តេចតេជោ ហ៊ុន សែន បានលើកឡើងថា នៅពេលនេះ សម្តេចកំពុងតែពិនិត្យមើលកាលបរិច្ឆេទ ដើម្បីកំណត់ដំណើរទស្សនកិច្ចរបស់សម្តេចទៅកាន់ប្រទេសរុស្ស៊ីនៅពេលដ៏ឆាប់ខាងមុខនេះតាមពេលវេលាសមស្រប។ ដំណើរទស្សនកិច្ចរបស់ថ្នាក់ដឹកនាំកំពូលកម្ពុជាបានត្រៀមរៀបចំនៅពេលខាងមុខនេះ។ កម្ពុជាក៏ត្រៀមទទួលនូវដំណើរទស្សនកិច្ចរបស់ប្រធានគណបក្សរស្ស៊ីរួបរួម ដែលគ្រោងអញ្ជើញមកទស្សនកិច្ចនៅកម្ពុជា៕
ដោយ៖ពលជ័យ
រូបភាព៖ព្រឹទ្ធសភា


