ត្រូវបង្កើនការយកចិត្តទុកដាក់លើបញ្ហាគ្រឿងញៀនព្រហ្ម ទណ្ឌគ្រោះថ្នាក់ចរារចណ៍និងបទល្មើសផ្សេងៗ ប្រចាំឆ្នាំ២០១៩

អត្ថបទដោយ៖
Kien Sereyvuth

(កណ្ដាល):ឯកឧត្តម អភិបាលរងខេត្តកណ្តាលបានសង្កត់ធ្ងន់យ៉ាងដូច្នេះនៅក្នុងពិធីសំណេះសំណាលនិ ងផ្សព្វផ្សាយលទ្ធផលការងារដល់កងរាជអាវុធហត្ថខេត្តកណ្តាលប្រចាំឆ្នាំ២០១៨និងផែនការដើម្បីលើកទិសដៅ ឆ្នាំ២០១៩៖
 ឯកឧត្ដម គីម រិទ្ធី អភិបាលរងខេត្តកណ្តាល បានមានប្រសាសន៍ថា: បទល្មើសគ្រឿងញៀន និងអំពើលួចឆក់ ប្លន់ បទល្មើសព្រៃឈើ ការទន្ទ្រានកាន់កាប់ដោយខុសច្បាប់ ការបំផ្លាញធន់ធានធម្មជាតិ គ្រោះថ្នាក់ចរាចរណ៍ នៅតែជាភាពស្មុគស្មាញ ហើយទោះបីជាយើងបានចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់យ៉ាងណា ក៏នៅតែមិនទាន់មានការថយចុះគួរឱ្យកត់សម្គាល់នៅឡើយ។ ដូច្នេះ ទាមទារឱ្យបង្កើនការយកចិត្តទុកដាក់ និងបន្តនូវកិច្ចសហប្រតិបត្តិការរវាងស្ថាប័នពាក់ព័ន្ធឯទៀត ឱ្យបានកាន់តែល្អប្រសើរ ទើបអាចធ្វើឱ្យបទល្មើសទាំងនោះ មានកា រថយចុះបាន។
 ទន្ទឹមហ្នឹងនោះ លោកអភិបាលរងខេត្ត ក៏បានកោតសសើរដល់កងរាជអាវុធខេត្តកណ្តាល ផងដែរ ដែលបានខិតខំបំពេញភារៈកិច្ច រក្សាសន្តិសុខ សណ្តាប់ធ្នាប់ ជូនប្រជាពលរដ្ឋបានល្អ និងទាន់ពេលវេលា បើទោះបីជាមានការខ្វះខាតកម្លាំងក៏ដោយ។ ប៉ុន្តែ លោក គីម រិទ្ធី ក៏បា នផ្តាំផ្ញើផងដែរថា ត្រូវចងចាំនិងអនុវត្តឱ្យមានប្រសិទ្ធិភាពនូវសេចក្តីណែនាំរបស់សម្តេចតេជោ ” ឆ្លុះកញ្ចក់ ងូតទឹក ដុសក្អែល ព្យាបាល និងវះកាត់ ” ដើម្បីពង្រឹងក្នុងវិន័យក្នុងការអនុវត្តច្បាប់ ត្រូវចាត់តាំងផ្សព្វផ្សាយ ពង្រឹងវិន័យ សមត្ថិភាព គុណភាព ឱ្យបានទូលំទូលាយ យកចិត្តទុក
ដាក់អប់រំ ផ្សព្វផ្សាយ និងអនុវត្តតាមតួនាទីភារៈកិច្ច តាមមុខជំនាញ ប្រកបដោយវិន័យ ក្រម
សិលធម៌ និងវិជ្ជាជីវៈ ត្រូវពង្រឹងកិច្ចសហប្រតិបត្តិការល្អជាមួយស្ថាប័ន្ធនានា លើកកម្ពស់ស្មាតីថែទាំសម្ភារៈ បរិក្ខា ជំរុំ ជំរក និងកន្លែងធ្វើការឱ្យបានល្អ ពង្រឹងស្មារតីសាមគ្កីភាពផ្ទៃក្នុង និងចូ លរួមលើកកម្ពស់ជីវភាព សុខភាព កងទ័ព ឱ្យបានល្អ។
 លោកឧត្តមសេនីយ៍ត្រី សំ តុលា មេបញ្ជាការកងរាជអាវុធហត្ថខេត្តកណ្តាល បានឱ្យដឹ ងថា: ក្នុងឆ្នាំ២០១៨បទល្មើសបានកើតឡើងចំនួន៤០៦លើក បង្ក្រាបបាន២៩៩លើក ឃាត់ខ្លួនជនសង្ស័យ៦៦០នាក់។ បទឧក្រិដ្ឋកើតមានចំនួន៤៩លើក កើន២លើក បទមជ្ឈឹម៣៥៧លើកកើន១៤លើក និងការថ្នាំថ្នាក់ផ្សេងៗកើតមានចំនួន៤៤លើក ថយចុះចំនួន១២លើក បើធ្វើការប្រៀបធៀបជាមួយឆ្នាំ២០១៧។ក្រៅពីនោះកម្លាំងយើងបានចូលរួមរក្សាការពារសន្តិសុខគណៈប្រតិភូ និងពិធីបុណ្យផ្សេងៗចំនួន១៣៣៨លើក រៀបចំសម្រួលសណ្តាប់ធ្នាប់ចរាចរណ៍ ជួយសង្គ្រោះប្រជាពលរដ្ឋដោយគ្រោះធម្មជាតិ គ្រោះថ្នាក់ចរាចរណ៍ អគ្គីភ័យ៥៩៩លើក និងសហការពង្រឹងការអនុវត្តច្បាប់ចរាចរណ៍ចំនួ៦៥៤លើក ផងដែរ  ហើយពិសេសទៅទៀតនោះសូមឲ្យកងកំលាំងយើងត្រូវអនុវត្តន៍  អោយបាននូវ ភារ:កិច្ច បង្ការ បង្ក្រាប និងសង្គ្រោះ ជូនបងប្អូនប្រជាពលរដ្ឋយើង៕

 

 

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner