ឯកឧត្តម ជា វ៉ាន់ដេត ជួបសំណេះសំណាលជាមួយអតីតយុទ្ធជន និងនិវត្តជន ជិត ១.៥០០នាក់ នៅស្រុកបាទី
តាកែវ៖ ឯកឧត្តម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និង ទូរគម នាគមន៍ និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋាន ខេត្តតាកែវ បានអញ្ជើញជាអធិបតីក្នុងពិធីជួបសំណេះសំណាល ជាមួយអតីតយុទ្ធជន និងនិវត្តជន សរុបប្រមាណ ១.៤៨០នាក់ នៅស្រុកបាទី ខេត្តតាកែវ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៦។
ក្នុងឱកាសនោះឯកឧត្តមរដ្ឋមន្ត្រី បាននាំនូវការផ្តាំផ្ញើសួរសុខទុក្ខពី សំណាក់ សម្តេចតេជោ ហ៊ុន សែន និងសម្តេចធិបតី ហ៊ុន ម៉ាណែត ជូនចំពោះអង្គពិធីទាំងមូល ព្រមទាំងបានថ្លែងអំណរគុណយ៉ាង ជ្រាលជ្រៅចំពោះបងប្អូនអតីតយុទ្ធជន និងនិវត្តជន ដែលបានលះបង់ កម្លាំងកាយចិត្តកសាងនូវមូលដ្ឋានគ្រឹះយ៉ាងរឹងមាំសម្រាប់ជាតិមាតុភូមិ។
ទន្ទឹមនឹងនេះឯកឧត្តមបានគូសរំលេចអំពីការរីកចម្រើនលើគ្រប់វិស័យ រួមទាំងការស្ថាបនាហេដ្ឋារចនាសម្ព័ន្ធសាធារណៈ សាលារៀន មន្ទីរពេទ្យ និងស្ពានថ្នល់។ ការពង្រឹងគុណភាពសេវាទូរគមនាគមន៍ និងការសាងសង់ «មជ្ឈមណ្ឌលបច្ចេក វិទ្យាសហគមន៍» នៅតាម វិទ្យាល័យ ដើម្បីជំរុញការអប់រំ និងការស្រាវជ្រាវតាមអ៊ីនធឺណិត សម្រាប់សិស្សានុសិស្ស។
ឯកឧត្តមក៏បានបញ្ជាក់អំពីការយកចិត្តទុកដាក់ពីរាជរដ្ឋាភិបាល ក្នុងការផ្តល់ដីសម្បទានសង្គមកិច្ច សេវាសុខាភិបាល ការសាងសង់ផ្ទះ និងការ បើកប្រាក់សោធននិវត្តន៍ជាទៀងទាត់។
ឯកឧត្តមរដ្ឋមន្ត្រី រំលឹកដល់អាជ្ញាធរមូលដ្ឋានបង្កើនការយកចិត្តទុកដាក់ចំពោះអតីតយុទ្ធជន និវត្តជន និងគ្រួសារកងទ័ពពលីជា
ប្រចាំ៕







ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា