ឃាត់ខ្លួនជនសង្ស័យ៤នាក់ ពាក់ព័ន្ធនឹងគ្រឿងញៀន
ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលទឹកថ្លា នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ បានល្បាតក្នុងភូមិសាស្ត្រ និងឃាត់ខ្លួនជនសង្ស័យ៤នាក់ កាលពីម៉ោង២២ និង៣០នាទីថ្ងៃទី០៨ ខែមេសា ឆ្នាំ២០១៩ នៅផ្លូវលំ ភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះ ចៅ អេន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរជាងដែក ស្នាក់នៅក្នុងការដ្ឋានបុរីពិភពថ្មី សង្កាត់ដង្កោ ខណ្ឌដង្កោ ទី២)ឈ្មោះ សួន សុភក្ត្រ័ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរកម្មករសំណង់ ស្នាក់នៅភូមិបុរីកម្មករ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី៣)ឈ្មោះ ម៉ៅ យាន ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរសន្តិសុខយាមផ្ទះសំណាក់ឌីដាសំណង់១២ ស្នាក់នៅ ខណ្ឌទួលគោក និងទី៤)ឈ្មោះ ផាន ភារិទ្ធ ភេទប្រុស អាយុ៣៥ឆ្នាំ ជនជាតិខ្មែរ មុខរបរកម្មករសំណង់ ស្នាក់នៅក្នុងការដ្ឋានសំណង់ សង្កាត់ចោមចៅ២ ខណ្ឌពោធិ៍សែនជ័យ។
សមត្ថកិច្ចបានបន្តថា មុនឃាត់ខ្លួន កម្លាំងល្បាតប៉ុស្តិ៍ទឹកថ្លា បានល្បាតក្នុងភូមិសាស្ត្រ ដល់ចំណុចកើតហេតុ ឃើញជនសង្ស័យ០៤នាក់ កំពុងជិះម៉ូតូ០១គ្រឿងឌុបគ្នា ដោយមានការសង្ស័យកម្លាំងល្បាតបានហៅជនសង្ស័យឲ្យឈប់ ធ្វើការត្រួតពិនិត្យលើដងខ្លួន រួចកម្លាំងយើងនាំខ្លួនជនសង្ស័យយកមកធ្វើការសាកសួរ ត្រួតពិនិត្យទឹកនោមរកសារធាតុញៀន នៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ និងពិនិត្យឃើញថា មានផ្ទុកសារធាតុញៀន។ បច្ចុប្បន្ននេះ ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ