តើបងប្អូនត្រៀមខ្លួនឬនៅ? ដើម្បីជិះរថយន្ដក្រុង និងកាណូតមិនបង់ប្រាក់រយៈពេល៧ថ្ងៃ ដែលអនុញ្ញាតដោយសម្ដេចតេជោ ហ៊ុន សែន នាឱកាសបុណ្យចូលឆ្នាំថ្មីខាងមុខនេះ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ តើបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ក្នុងរាជធានីភ្នំពេញ និងតាមបណ្ដាខេត្ត បានត្រៀមខ្លួនសម្រាប់ជិះរថយន្ដក្រុងសាធារណៈ និងកាណូតដោយពុំចាំបាច់បង់ប្រាក់ហើយឬនៅ? គិតត្រឹមថ្ងៃទី០៩ ខែមេសា ឆ្នាំ២០១៩នេះ ដែលមានការអនុញាតពីសម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា នាឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ។

យ៉ាងណាក៏ដោយ ដើម្បីជួយសម្រួលដោះបន្ទុកចំណាយរបស់បងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរខាងមុខនេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអនុញ្ញាតឲ្យរដ្ឋបាលរាជធានីភ្នំពេញ រៀបចំរថយន្ដក្រុងចំនួន១២០គ្រឿង សម្រាប់ដឹកជញ្ជូនពីរាជធានីភ្នំពេញ ទៅតាមបណ្ដាខេត្តនានា និងពីតាមបណ្ដាខេត្តត្រឡប់មករាជធានីភ្នំពេញវិញ ដោយពុំមានបង់ប្រាក់ រយៈពេលដល់ទៅ០៧ថ្ងៃ ចាប់ពីម៉ោង០៥៖៣០នាទីព្រឹកថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ។

ទន្ទឹមនឹងនេះ រដ្ឋបាលរាជធានីភ្នំពេញ និងប្រើប្រាស់រថយន្ដក្រុងចំនួន១១៥គ្រឿង ជាមួយកាណូតចំនួន០៤គ្រឿងទៀត ដើម្បីបម្រើសេវាសាធារណៈដឹកជញ្ជូនបងប្អូនប្រជាពលរដ្ឋ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ កម្មករ កម្មការិនី សិស្ស និស្សិតទាំងអស់ ដែលធ្វើដំណើរទៅលេងស្រុកកំណើត ជួបជុំបងប្អូនក្រុមគ្រួសារ ប្រកបដោយសេចក្ដីសប្បាយរីករាយ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី ប្រពៃណីជាតិខ្មែរ ដោយមិនបង់ប្រាក់ រយៈពេល០៧ថ្ងៃ ដូចគ្នា ចាប់ពីថ្ងៃទី១២ ដល់ថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៩ ខាងមុខនេះ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner