«សម័យកាល និងរបប ដែលកម្ពុជាបានឆ្លងកាត់»
១. សម័យសង្គមរាស្ត្រនិយម
១៩៥៥ – ១៩៧០
ដឹកនាំដោយព្រះបាទ នរោត្តម សីហនុ បន្ទាប់ពីទទួលបានឯករាជ្យពេញលេញពីបារាំង (១៩៥៣)។ ជាសម័យកាលដែលមានការអភិវឌ្ឍលើវិស័យអប់រំ វប្បធម៌ និងហេដ្ឋារចនាសម្ព័ន្ធយ៉ាងខ្លាំង ប៉ុន្តែត្រូវបញ្ចប់ដោយរដ្ឋប្រហារ។
២. របបសាធារណរដ្ឋខ្មែរ
១៩៧០ – ១៩៧៥
ដឹកនាំដោយលោកឧត្តមសេនីយ៍ លន់ នល់ បន្ទាប់ពីធ្វើរដ្ឋប្រហារទម្លាក់ព្រះបាទ នរោត្តម សីហនុ។ ប្រទេសជាតិបានធ្លាក់ចូលទៅក្នុងសង្គ្រាមស៊ីវិលយ៉ាងវិនាសអន្តរាយ និងការទម្លាក់គ្រាប់បែកពីបរទេស។
៣. របបកម្ពុជាប្រជាធិបតេយ្យ (ខ្មែរក្រហម)
១៩៧៥ – ១៩៧៩
ដឹកនាំដោយ ប៉ុល ពត។ ជាសម័យកាលខ្មៅងងឹតបំផុតក្នុងប្រវត្តិសាស្ត្រកម្ពុជា ដែលបានបង្ខំប្រជាជនឱ្យធ្វើការធ្ងន់ធ្ងរ ធ្វើទារុណកម្ម និងសម្លាប់ប្រជាជនកម្ពុជាអស់ជាង ២ លាននាក់។
៤. សម័យសាធារណរដ្ឋប្រជាមានិតកម្ពុជា
១៩៧៩ – ១៩៨៩
បង្កើតឡើងបន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហម ដោយមានការជួយជ្រោមជ្រែងពីកងទ័ពវៀតណាម។ ជាដំណាក់កាលស្តារ និងកសាងប្រទេសឡើងវិញពីគំនរផេះផង់។
៥. សម័យរដ្ឋកម្ពុជា
១៩៨៩ – ១៩៩១
ដំណាក់កាលផ្លាស់ប្តូរឈ្មោះ និងកែទម្រង់នយោបាយ សេដ្ឋកិច្ចឆ្ពោះទៅរកទីផ្សារសេរី និងការចរចាសន្តិភាព ដើម្បីបញ្ចប់សង្គ្រាមស៊ីវិលនៅកម្ពុជា។
៦. សម័យអន្តរកាល (UNTAC និង SNC)
១៩៩១ – ១៩៩៣
ផ្ដើមចេញពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស (២៣ តុលា ១៩៩១)។ ក្រុមប្រឹក្សាជាតិជាន់ខ្ពស់ (SNC) និងអាជ្ញាធរបណ្តោះអាសន្នអង្គការសហប្រជាជាតិ (UNTAC) បានរៀបចំការបោះឆ្នោតជាសកលលើកដំបូងនៅឆ្នាំ ១៩៩៣។
៧. ព្រះរាជាណាចក្រកម្ពុជា (ទី២)
១៩៩៣ – បច្ចុប្បន្ន
ការបង្កើតរដ្ឋធម្មនុញ្ញថ្មី និងការបង្កើតរបបរាជានិយមអាស្រ័យរដ្ឋធម្មនុញ្ញឡើងវិញ ដោយមានបាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ» និងការអនុវត្តប្រព័ន្ធប្រជាធិបតេយ្យសេរីពហុបក្ស។
___________
ស្រាវជ្រាវដោយ៖ សច្ចធម៌ប្រវត្តិសាស្រ្ត
To all social media: https://t.me/cambotory
#សច្ចធម៌ប្រវត្ដិសាស្រ្ដ#ព្រះរាជាណាចក្រកម្ពុជា#ដំណើរកម្ពុជា#សម័យកាល#របប#កម្ពុជាឆ្លងកាត់