រថយន្តធុនធំបុករថយន្តតូយូតាព្រូស បណ្ដាលរងការខូចខាតយ៉ាងដំណំ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរសម្នាក់បើករថយន្តធុនធំបោះពូយយ៉ាងលឿន មកដល់ចំណុចស្តុបណតប្រីតមិនប្រយ័ត្នជ្រុលទៅបុករថយន្តតូយូតាព្រូស ពេញទំហឹងប៉ើងប្រមាណជាងដប់ម៉ែត្រ បណ្ដាលឲ្យខូចខាតមួយ ចំហៀងខាងឆ្វេង តែមិនមានអ្នករបួសទេ។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះ បានកើតឡើងតាមបណ្ដោយផ្លូវ ២០០៤ កែង និងផ្លូវណតប្រីត ស្ថិតក្នុងសង្កាត់អូបែកក្អម ខណ្ឌសែនសុខ។  

យោងតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញរថយន្តតូយូតាព្រូសពណ៌ក្រហម ជាប្រភេទតាក់ស៊ីម៉ែត្រ ផ្លាកលេខភ្នំពេញ.2AM7735 ធ្វើដំណើរក្នុងទិសដៅពីលិចទៅ កើតក្នុងល្បឿនលឿន ពេលមកដល់ចំណុចកើតហេតុ ស្រាប់តែមានរថយន្តធុនធំក្បាលពណ៌ស ផ្លាកលេខតាកែវ.3A 1498 បើកដោយបុរសម្នាក់ក្នុងទិសដៅពីត្បូងទៅជើងបុកពេញទំហឹងចំមួយពី ហៀងខាងឆ្វេងប៉ើងជាងដប់ម៉ែត្រ បណ្ដាលរងខូចខាតយ៉ាងដំណំ។ ភ្លាមៗនោះរថយន្តបង្កមិនព្រមឈប់នៅកន្លែងកើតហេតុទេព្យាយាមបើករត់ប្រមាណជិតមួយរយម៉ែត្របានឈប់រថយន្តចុះគេចខ្លួន បាត់។ ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានទាក់ទងជំនាញមកវាស់វែងយករថយន្តទាំងពីរគ្រឿងទៅការិយាល័យចរាចរណ៍ផ្លូវគោកស្នងការាជធានីភ្នំពេញ រង់ចាំឲ្យភាគីទាំងពីរចូលខ្លួនមកដោះស្រាយ តាម​ផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner