សម្តេចតេជោ ហ៊ុន សែន កំពុងជួបលោកស្រីបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) នៅវិមានសន្តិភាព

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជានៅព្រឹកថ្ងៃទី ៩ ខែមេសា ឆ្នាំ២០១៩ នេះបានអនុញ្ញាតឲ្យលោកស្រីបណ្ឌិត អាមីដា សាល់សៃ អាលីហ្សាបាណា (Armida Salsiah Alisjahbana) លេខាធិការប្រតិបត្តិនៃគណៈកម្មការសេដ្ឋកិច្ច និងសង្គមរបស់អង្គការសហប្រជាជាតិប្រចាំតំបន់អាស៊ី និងប៉ាស៊ីហ្វិក (UN-ESCAP) ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

លោកស្រី Armida Salsiah Alisjahbana បានអញ្ជើញមកធ្វើទស្សនកិច្ចផ្លូវការនៅកម្ពុជា ចាប់ពីថ្ងៃទី០៨ ដល់ថ្ងៃទី១០ ខែមេសា ឆ្នាំ២០១៩ ក្នុងគោលបំណងពង្រឹងកិច្ចសហការ និងកិច្ចសហប្រតិបត្តិការកម្រិតខ្ពស់រវាងកម្ពុជាជាមួយនឹង(UN-ESCAP) ព្រមទាំងពិភាក្សាអំពីការងារ ទូទៅរបស់ UNESCAP រួមទាំងគោលដៅអភិវឌ្ឍន៍ប្រកបដោយចីរភាពផងដែរ៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner