ដាណឺម៉ាក និង Greenland ថា កិច្ចព្រមព្រៀងអាក់ទិកថ្មីជាមួយ អាមេរិក គឺ “ល្អ” សម្រាប់គ្រប់ភាគី រួមទាំង NATO និងអឺរ៉ុប

ញូវយ៉ក ៖ មេដឹកនាំដាណឺម៉ាក និង Greenland កាលពីថ្ងៃ អង្គារ បានសម្តែងការសាទរ ចំពោះកិច្ចព្រមព្រៀងសន្តិសុខតំបន់អាក់ទិកថ្មីជាមួយសហរដ្ឋអាមេរិកថាជាផលប្រយោជន៍សម្រាប់ភាគីទាំងបី ក៏ដូចជាអង្គការ NATO និងអឺរ៉ុបផងដែរ។

បើតាម Anadolu, មេដឹកនាំដាណឺម៉ាក និង Greenland អះអាងថា កិច្ចព្រមព្រៀងនេះ នឹងពង្រឹងការរារាំង ព្រមទាំងបង្ការកុំឱ្យគូប្រជែងទទួលបានឥទ្ធិពលសំខាន់ៗនៅក្នុងដែនដីកោះ Greenland។

ថ្លែងក្នុងពិធីចុះហត្ថលេខាផ្លូវការ នៅក្រៅកិច្ចប្រជុំមហាសន្និបាតអង្គការសហប្រជាជាតិ នៅទីក្រុងញូវយ៉ក នាយករដ្ឋមន្ត្រីដាណឺម៉ាក លោកស្រី Mette Frederiksen បានសង្កត់ធ្ងន់ថា កិច្ចព្រមព្រៀងនេះ គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីនៃប្រទេសដាណឺម៉ាក ក៏ដូចជាសិទ្ធិសម្រេចចិត្តដោយខ្លួនឯងរបស់កោះ Greenland ផងដែរ។

ចំណែកនាយករដ្ឋមន្ត្រី Greenland លោក Jens-Frederik Nielsen អះអាងថា កិច្ចព្រមព្រៀងនេះ បាននាំយកកិច្ចព្រមព្រៀងការពារជាតិឆ្នាំ ១៩៥១ មកកាន់ឆ្នាំ ២០២៦។

លោក Nielsen បានពិពណ៌នាកិច្ចព្រមព្រៀងនេះថា ជា “ព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ” និងជា “កិច្ចព្រមព្រៀងដែលផ្តល់ផលប្រយោជន៍ឈ្នះ-ឈ្នះសម្រាប់ភាគីទាំងសងខាង”។

ជាពិសេសជួយពង្រឹងសន្តិសុខរបស់អង្គការណាតូ និងអឺរ៉ុបទាំងមូល ក្នុងបរិបទដែលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយជាមួយរុស្ស៊ី និងចិនកំពុងឡើងកម្តៅ៕

ប្រភព ៖ Anadolu ប្រែសម្រួល ៖ ឈឹម ទីណា

ឈឹម​ ទីណា​
ឈឹម​ ទីណា​
តាមរយៈការចូលរួមនៅតាមស្ថាប័នធំៗជាច្រើន រួមមានទូរទស្សន៍ គេហទំព័រ និងបណ្តាញសង្គមនានា បូករួមនឹងជំនាញបន្ថែមក្នុងការសរសេរ កាត់ត និងអាន នឹងផ្ដល់ជូនទស្សនិកជននូវព័ត៌មានដ៏សម្បូរបែបប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner