តារាសម្ដែងវ័យក្មេងលោក ស្រេង ឈៀងឡេង សម្រេចចិត្តបោះទុនរាប់ម៉ឺនដុល្លារ វិនិយោគលើមុខជំនួញដីធ្លីនៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ៖ ខុសពីអ្នកជំនួញភាគច្រើន ដែលខ្លាចមិនហ៊ានបោះទុនក្នុងមុខជំនួញធំៗ តារារូបសង្ហារ ដែលទើបតែបានបង្ហាញមុខក្នុងសិល្ប: គឺលោក ស្រេង ឈៀងឡេង ស្រាប់តែហ៊ានបោះទុនធ្វើជំនួញដីធ្លី ដែលប្រើដើមទុនអស់រាប់ម៉ឺនដុល្លារ ដោយមិនខ្លាចពីហានិភ័យទៅវិញ។ លោក ស្រេង ឈៀងឡេង បាននិយាយថា ហេតុផលដែលលោកហ៊ានបបណ្ដាក់ទុនធ្វើថៅកែដីឡូតិ៍ ក៏ដោយសារតែពិតជាមានយីអ៊ុនមែនទែន ដោយសារតែលោកសម្អាងអតីតថៅកែគឺលោក សែន ណារ៉ា ដែលគេស្គាល់ថា ជាអ្នកជំនួញដីពុះដីឡូតិ៍ជោគជ័យ៩គម្រោងមកហើយ ផ្ដល់ឱកាសឲ្យធ្វើជាដៃគូជំនួញប៉ុណ្ណោះ។

លោក ស្រេង ឈៀងឡេង ថ្លែងក្នុងពិធីកាត់ខ្សែបូរបើកគម្រោងពុះឡូតិ៍យីហោក្រុមហ៊ុនសែន ណារ៉ា នៅផ្លូវជាតិលេខ៣ ជាប់ផ្លូវរទេះភ្លើង ផ្សារព្រៃទទឹង ខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី០៦ ខែមេសានេះថា វិស័យសិល្ប:លោកគ្រាន់តែស្រទ្បាញ់ និងចង់បង្ហាញមុខឲ្យមានទំនាក់ទំនងជាមួយមិត្តភក្តិ និងអ្នកស្គាល់គ្នានៅក្នុងសិល្ប:ប៉ុណ្ណោះ ប៉ុន្តែបើឲ្យលោកសកម្មនឹងការងារមួយនេះ គឺលោកមិនខំខ្លាំងពេកនោះទេ ទើបលោកសកម្មច្រើនជាងនឹងមុខជំនួញដីធ្លី ដោយផ្ដើមពីការងារ ពីអ្នកលក់ដីឡូតិ៍ឲ្យលោក សែន ណារ៉ា ក៏ក្លាយជាដៃគូភាគហ៊ុនលើគម្រោងទី១០ របស់លោកសែន ណារ៉ា ដែលលោកបញ្ជាក់ថា នេះគឺជាជំហានជោគជ័យធំមួយ ដែលលោកតស៊ូ ។

លោកពេញចិត្តគម្រោងធ្វើជាថៅកែដីឡូតិ៍ ក្នុងភាគហ៊ុនមួយជាលើកដំបូងនេះយ៉ាងខ្លាំង ដោយសារតែគម្រោងស្ថិតនៅទីប្រជុំជនជិតផ្លូវរថភ្លើងផ្លូវជាតិលេខ៣ ជាប់ផ្សារព្រៃទទឹង ហើយជាដីដែលហ៊ុមព័ទ្ធដោយរោងចក្រធំៗ។ លោកនឹងលក់ក្នុងតម្លៃតែប្រមាណ៣ពាន់ដុល្លារ ក្រោយបញ្ចុះតម្លៃដើម្បីទាក់ទាញទីផ្សារ។ យ៉ាងណាមិញ លោកបានអះអាងថា ខ្លួននឹងមិនដកឃ្លាពីការងារសិល្ប:នោះទេ ដោយក្រៅពីទទួលថត ឲ្យមហាជនបានស្គាល់កាន់តែស្គាល់ខ្លាំង ក៏មានគម្រោងចេញបទផ្ទាល់ខ្លួន ក្នុងពេលដកឃ្លាបាននោះផង។

លោក សែន ណារ៉ា ដែលបានសម្រេចផ្ដល់ឱកាសឲ្យលោក ស្រេង ឈៀងឡេង ចូលហ៊ុនសែសិបហាសិបបើកគម្រោងដីឡូតិ៍រួមគ្នានៅលើបណ្ដោយផ្លូវជាតិលេខ៣ ជាប់ផ្លូវរទេះភ្លើង ក្នុងភូមិព្រៃទទឹង ឃុំព្រះនិពាន្ត ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ដែលមានចម្ងាយតែប្រមាណ១១គីឡូម៉ែត្រពីរង្វង់មូលចោមចៅ នោះគឺដោយសារតែលោក ស្រេង ឈៀងឡេង គឺជាអតីតបុគ្គលិកដែលមានសមត្ថភាព ហើយដោយសារតែលោកយល់ថា ការចាប់ដៃជាមួយ លោក ស្រេង ឈៀងឡេង និងធ្វើឲ្យមុខជំនួញ របស់លោកនឹងមានសន្ទុះជាងមុនផង ទើបធ្វើសម្រេចចិត្តចាប់ដៃ។ លោកថា លោក ស្រេង ឈៀងឡេង ជាតារាឆ្លាតវ័យ ហើយទំនាក់ទំនងក្នុងមុខជំនួញដ៏ខ្លាំង ទើបលោកយល់ថា គម្រោងទី១០ ដែលលោកសម្រេចចិត្ត បើកលក់ដោយចូលហ៊ុន ជាមួយបុរសវ័យក្មេងរូបនេះ នឹងកាន់តែងាយជោគជ័យ។ ក្នុងពិធីចាប់ដៃធ្វើជំនួញរួមគ្នានោះ លោក ស្រេង ឈៀងឡេង បញ្ជាក់ថា លោកក៏នឹងឆ្លៀតធ្វើសកម្មភាពសប្បុរសធម៌ឲ្យខ្លាំងបន្ថែមពីលើគម្រោងចេញបទចម្រៀង និងទទួលសម្ដែងផងដែរ ដើម្បីរូមចំណែកជួយសង្គម៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner