ថ្នាក់ដឹកនាំជាន់ខ្ពស់ធនាគារ អេស៊ីលីដា ប្រារព្ធពិធីអបអរសាទរស្វាគមន៍បុណ្យចូល ឆ្នាំថ្មី និងថ្លែងអំណរគុណដល់បុគ្គលិក និងអតិថិជនរបស់ខ្លួន

ភ្នំពេញ៖ រៀបចំពិធីសូត្រមន្ត ប្រោសព្រំលើករាសី និងរៀបចំពិធីជប់លៀង អបអរសាទរក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជូនបុគ្គលិក និងអតិថិជនរបស់ខ្លួននេះ ធ្វើឡើងដើម្បីរួមរក្សាវប្បធម៌ប្រពៃណីជាតិខ្មែរដ៏ផូរផង់ ឱ្យឋិតឋេរគង់វង្សជានិច្ចនិរន្តរ៍ និងជាឱកាសមួយ សម្រាប់ឱ្យកម្មករ និយោជិត ធនាគារ អេស៊ីលីដា ភីអិលស៊ី គ្រប់លំដាប់ថ្នាក់ គ្រប់តួនាទី បានជួបជុំគ្នារីករាយអបអរសាទរពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ ក្រោយពីបានខិតខំបំពេញការងារអស់កម្លាំងកាយចិត្ត និងបញ្ញាក្នុងរយៈពេលពេញមួយឆ្នាំកន្លងមក ដើម្បីទទួលបាននូវសិរីមង្គលសេចក្តីសុខចម្រើន ថាមពលថ្មីទាំងអស់គ្នាពីទេវតាឆ្នាំថ្មី។

នេះជាប្រសាសន៍របស់លោកបណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារ អេស៊ីលីដា ភីអិលស៊ី បញ្ជាក់ក្នុងពិធីសូត្រមន្ត ប្រោសព្រំលើករាសី និងរៀបចំពិធីជប់លៀង អបអរសាទរ ក្នុងឱកាសបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរជូនបុគ្គលិក និងអតិថិជនរបស់ខ្លួន នារសៀលថ្ងៃទី០៦ ខែមេសា ឆ្នាំ២០១៩ នៅគ្រប់សាខាទាំងរបស់ធនាគារ អេស៊ីលីដា ក្នុងគោលបំណងដើម្បីជួបជុំគ្នាសប្បាយរីករាយ រឹតចំណងសាមគ្គីភាព ក្នុងទំនាក់ទំនងការងារ និងជាការលើកទឹកចិត្តដល់គ្រប់កម្មករនិយោជិត ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត និងបញ្ញាស្មារតីបំពេញការងារតាមតួនាទីរបស់ខ្លួន ប្រកបដោយជោគជ័យ និងរីកចម្រើនជាបន្តបន្ទាប់។ លោកបានបន្ថែមទៀតថា កម្មវិធីនេះក៏ដើម្បីថ្លែងអំណរគុណចំពោះអតិថិជនសាធារណជន និងអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ដែលបានគាំទ្រយ៉ាងពេញទំហឹងដល់ប្រតិបត្តិការរបស់ធនាគារ អេស៊ីលីដា ភីអិលស៊ី ផងដែរ។

សូមជម្រាបថា ជារៀងរាល់ឆ្នាំធនាគារ អេស៊ីលីដា ភីអិលស៊ី តែងតែរៀបចំកម្មវិធីអបអរសាទរបុណ្យចូលឆ្នាំថ្មី ដោយមានការចូលរួមពីសំណាក់កម្មករនិយោជិតគ្រប់លំដាប់ គ្រប់នាទី និងក្រុមគ្រួសារក្នុងគោលបំណងដើម្បីជួបជុំគ្នាសប្បាយរីករាយ រឹតចំណងសាមគ្គីភាពក្នុងទំនាក់ទំនងការងារ និងជាការលើកទឹកចិត្តដល់គ្រប់កម្មករនិយោជិត ដែលបានខិតខំអស់ពីកម្លាំងកាយចិត្ត និងបញ្ញាស្មារតីបំពេញការងារតាមតួនាទីរបស់ខ្លួន ប្រកបដោយជោគជ័យ និងរីកចម្រើនជាបន្តបន្ទាប់។ មិនត្រឹមតែប៉ុណ្ណោះ ធនាគារក៏បានអញ្ជើញអតិថិជន ក៏ដូចជាអាជ្ញាធរគ្រប់ជាន់ថ្នាក់ចូលរួមដើម្បីប្រសិទ្ធពរជ័យឆ្នាំថ្មី ជាមួយសមាជិកមហាគ្រួសារអេស៊ីលីដា នៅតាមបណ្ដាការិយាល័យសាខានីមួយៗផងដែរ ដោយមានកម្មវិធីកម្សាន្តសប្បាយ ការរាំកម្សាន្តចង្វាក់ប្រពៃណី និងល្បែងប្រជាប្រិយខ្មែរ ដូចជា លាក់កន្សែង ចោលឈូង ទាញព្រ័ត្រ និងបោះអង្គញ់ជាដើម៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner