ឯកឧត្តមអភិសន្ដិបណ្ឌិត ស សុខា ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ចូលរួម សន្និសីទអនុវត្តច្បាប់អាស៊ាន នៅវៀតណាម
តបតាមការអញ្ជើញរបស់ ឯកឧត្តម ឧត្តមសេនីយ៍ឯក លឿង តាមក្វាង រដ្ឋមន្ត្រីក្រសួងនគរបាលនៃសាធារណរដ្ឋសង្គមនិយម វៀតណាម និងដោយទទួលបានការអនុញ្ញាតពី ឲសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួម «សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិ ការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួន» ចាប់ពីថ្ងៃទី២៩ ខែកញ្ញា ដល់ថ្ងៃទី២ ខែតុលា ឆ្នាំ២០២៦ នៅរដ្ឋធានីហាណូយ ប្រទេសវៀត ណាម។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ នៅថ្ងៃអង្គារនេះ។
អាន៖សេចក្តីប្រកាសព័ត៌មានក្រសួងមហាផ្ទៃ បានឱ្យដឹងថា សន្និសីទជាន់ខ្ពស់អនុវត្តច្បាប់អាស៊ាន ស្តីពីកិច្ចសហប្រតិបត្តិការក្នុងការបង្ក្រាបជនល្មើសរត់គេចខ្លួនអន្តរជាតិ ត្រូវបានរៀបចំឡើងក្នុង ក្របខ័ណ្ឌអាស៊ាន ដោយក្រសួងនគរបាលវៀតណាម ក្នុងគោល បំណងពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការរវាងបណ្តាប្រទេសជា សមាជិក លើការផ្លាស់ប្តូរព័ត៌មាន និងការអនុវត្តច្បាប់ឆ្លងដែន ដើម្បីបង្ក្រាប និងតាមចាប់ខ្លួនជនល្មើសដែលបានគេចខ្លួនពីប្រទេសមួយ ទៅប្រទេសមួយទៀតនៅក្នុងតំបន់។
ក្នុងសន្និសីទអន្តរជាតិនាទីក្រុងហាណូយដដែល តំណាងជាន់ខ្ពស់នៃ បណ្តាប្រទេសសមាជិកអាស៊ាន ក៏នឹងធ្វើការពិភាក្សាផ្លាស់ប្តូរបទពិសោធន៍ និងឧត្តមានុវត្តន៍រវាងគ្នានិងគ្នា ក្នុងគោលដៅរួមចំណែកថែ រក្សាសន្តិសុខ ស្ថិរភាព និងសណ្តាប់ធ្នាប់សាធារណៈនៅក្នុងសហគមន៍ អាស៊ានទាំងមូលឱ្យកាន់តែមានភាពរឹងមាំបន្ថែមទៀត៕
ដោយ៖ទួន សុផល

