រដ្ឋាភិបាលទម្លាក់ថវិកា ១០៨ លានដុល្លារ អន្តរាគមន៍គាំពារសង្គម ដើម្បីទប់ទល់នឹងសម្ពាធថ្លៃប្រេង និងវិបត្តិនានា
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចទម្លាក់ថវិការដ្ឋបន្ថែមរហូតដល់ប្រមាណ ១០៨ លានដុល្លារអាម៉េរិក សម្រាប់អនុវត្តកម្មវិធីអន្តរាគមន៍ គាំពារ សង្គមឆ្នាំ ២០២៥-២០២៦ ដើម្បីឆ្លើយតបបន្ទាន់ចំពោះសម្ពាធ សេដ្ឋកិច្ច ការកើនឡើងថ្លៃប្រេងឥន្ធនៈ បណ្តាលមកពី វិបត្តិជម្លោះ ព្រំដែន និងសង្គ្រាមនៅតំបន់មជ្ឈិមបូព៌ា។
នៅក្នុងពិធី «សប្តាហ៍គាំពារសង្គមកម្ពុជា ឆ្នាំ២០២៦» ដែលប្រារព្ធកាលពីថ្ងៃទី៣០ ខែកញ្ញា ឯកឧត្តមបណ្ឌិត ចន ណារិទ្ធ អគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម បានលើកឡើងថា រាជរដ្ឋាភិបាលបានដាក់ចេញនូវកញ្ចប់អន្តរាគមន៍ថវិការដ្ឋបន្ថែមចំនួន ១០៨ លានដុល្លារ ដើម្បីទ្រទ្រង់ជីវភាព ប្រជាពលរដ្ឋរងគ្រោះ និងងាយរងហានិភ័យ។
បើតាមឯកឧត្តម ចន ណារិទ្ធ កញ្ចប់ថវិការប្រមាណ ១០៨ លានដុល្លារនេះ នឹងត្រូវបែងចែកលើកម្មវិធីអន្តរាគមន៍ អាទិភាពចំនួន ៤ រួមមាន៖ការជួយឧបត្ថម្ភដល់ គ្រួសារ ភៀសសឹក,ការគាំទ្រ ពលករទេសន្តរប្រវេសន៍ វិលត្រឡប់មកពីប្រទេសថៃ,ការផ្តល់ សាច់ប្រាក់ឧបត្ថម្ភ ដល់គ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលរងផល ប៉ះពាល់ពីការឡើងថ្លៃប្រេង និងឧស្ម័នឥន្ធនៈនិងការ គាំទ្រផលិតកម្មកសិកម្ម នៅតាមសហគមន៍។
ឯកឧត្តមអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមបានបញ្ជាក់យ៉ាងដូច្នេះថា ដើម្បីឆ្លើយតបទៅនឹង ស្ថានភាព លំបាកៗ ដែលប្រទេសកម្ពុជាយើងជួបប្រទះ គឺរាជរដ្ឋា ភិបាលបានដាក់ចេញនូវអន្តរាគមន៍ជាបន្តបន្ទាប់… នៅក្នុងប្រព័ន្ធគាំពារសង្គមនេះ គឺយើងផ្ដោតជាពិសេសទៅលើការទ្រទ្រង់ជីវភាពរបស់បងប្អូនប្រជាពលរដ្ឋ គោលដៅ។
ចូលរួមក្នុងកម្មវិធីនេះដែរ អ្នកស្រី សែម ម៉ាច ប្រជាពលរដ្ឋ រស់នៅខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ បានរៀបរាប់ថា គ្រួសារអ្នកស្រីទទួលបានប្រាក់ឧបត្ថម្ភ ជារៀងរាល់សប្តាហ៍និងរាល់ខែ ហើយចំពោះ បណ្ណសម ធម៌វិញ គឺជួយបានច្រើនណាស់ អាចយកទៅព្យាបាលជំងឺនៅមន្ទីរពេទ្យដោយមិនអស់ប្រាក់សូម្បីមួយរៀល។
សូមជម្រាបថា ដើម្បីធានានិរន្តរភាព និងភាពធន់ នៃប្រព័ន្ធគាំពារសង្គមកម្ពុជា រាជរដ្ឋាភិបាលក៏ បានដាក់ឱ្យ អនុវត្តជាផ្លូវការនូវ «ក្របខ័ណ្ឌគោលនយោបាយ ជាតិគាំពារ សង្គម ឆ្នាំ២០២៤-២០៣៥» សំដៅលើក កម្ពស់សុខុមាលភាពសង្គម និងកំណើនសេដ្ឋកិច្ចប្រកប ដោយចីរភាព និងបរិយាបន្ន៕
ដោយ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា
