ជក់បារីពេលកំពុងផ្ទេរសាំងពីប៊ីដុង បណ្តាលឲ្យឆាបឆេះសាំងរលាកពេញខ្លួន រងរបួសធ្ងន់

កំពង់ធំ៖ បុរសម្នាក់ជក់បារីបណ្តើរផ្ទេរសាំងពីប៊ីដុងបណ្តើរ បណ្តាលភ្លើងបារីឆាបរាលដល់សាំងស្រោចពេញខ្លួនឆាបឆេះយ៉ាងសន្ធោសន្ធៅ បណ្តាលឱ្យភ្លើងរលាកពេញខ្លួនរងរបួសធ្ងន់ កាលពីម៉ោង០៧និង៣០នាទីព្រឹកថ្ងៃទី០៧ ខែមេសា ឆ្នាំ២០១៩ នៅកសិដ្ឋានពីក្រុមហ៊ុន ភឿកវ៉ា កំពង់ធំអភិវឌ្ឍន៍កៅស៊ូ ស្ថិតនៅក្នុងភូមិបឹងល្វាឃុំបឹងល្វា ស្រុកសន្ទុក ខេត្តកំពង់ធំ។

ជនរងគ្រោះឈ្មោះ ផេង ចាន់ ភេទប្រុស អាយុ៣៦ឆ្នាំ រស់នៅភូមិបឹងល្វា ឃុំបឹងល្វា ស្រុកសន្ទុកខេត្តកំពង់ធំ ជាកម្មករចៀរជ័រកៅស៊ូ នៅចំណុចកើតហេតុ។ តាមការរៀបរាប់របស់ឈ្មោះ ចាន់ ដាលី និងឈ្មោះ ចាន់ ស្រីនិច ជាកូនបង្កើតរបស់ជនរងគ្រោះ បានឲ្យដឹងថា ឪពុករបស់ខ្លួន គាត់បានយកប៊ីដុងសាំងចំណុះ៣០លីត្រ មកចាក់ផ្ទេរ ចូលទៅប៊ីដុងចំណុះ៥លីត្រ នៅចំពីមុខផ្ទះស្នាក់នៅ ពេលកំពុងផ្ទេរសាំងនេះ ស្រាប់តែឆាបឆេះ បណ្ដាលស្រោចលើខ្លួនប្រាណ ឪពុកខ្លួនយ៉ាងសន្ធោសន្ធៅ ពេលនោះខ្លួនបានស្រែកឆោឡោឲ្យអ្នក ជិតខាងមកជួយ។

ឈ្មោះ ហ៊ន ស្រីណែត ជាអ្នកដឹងហេតុការណ៍ និងមានផ្ទះជាប់នឹងផ្ទះរបស់ជនរងគ្រោះបានឲ្យដឹងថា ខ្លួនបានចេញពីក្នុងផ្ទះមកប្រទះឃើញភ្លើងកំពុងឆាបឆេះលើឈ្មោះ ផេង ចាន់ យ៉ាងសន្ធោសន្ធៅ ហើយត្រូវបានកម្មករជាច្រើននាក់ កំពុងរៀនជាជ័រកៅស៊ូ នៅមុខផ្ទះបានមកជួយពន្លត់ភ្លើង។ ក្រោយពន្លត់ភ្លើងរលត់បានឃើញជនរងគ្រោះ ឆាបឆេះរលាកពេញខ្លួនប្រាណ។ បន្ទាប់មកបានឃើញក្រុម ហ៊ុនយកឡានមកដាក់ជនរងគ្រោះយកទៅសង្គ្រោះនៅឯមន្ទីរពេទ្យបាត់ទៅ។

ក្រោយពីទទួលបានព័ត៌មាន សមត្ថកិច្ងជំនាញបានចុះទៅដល់កន្លែងកើតហេតុ ដោយសហការជាមួយ កម្លាំងប៉ុស្តិ៍នគរ បាលរដ្ឋបាល និងរដ្ឋអំណាចភូមិ ដើម្បីពិនិត្យពីកន្លែងកើតហេតុ ឃើញមានពីប៊ីដុង ចំនួន២មួយចំណុះ៣០លីត្រ និងមួយទៀតចំណុះ៥លី ត្រពណ៌ខៀវ មានស្នាមឆេះនៅចំមុខផ្ទះជនរងគ្រោះ និងបញ្ជាក់ថាជនរងគ្រោះឈ្មោះ ផេង ចាន់ ពិតជារបួសធ្ងន់ត្រូវបានសាច់ញាតិបងប្អូន ដឹកយកទៅសង្រ្គោះនៅមន្ទីរពេទ្យ ដើម្បីជួយសង្រ្គោះ៕ ម.ន

ដោយៈ ប៊ុន រដ្ឋា

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner