បង្រ្កាបសង្វៀនជល់មាន់មួយកន្លែងនៅខណ្ឌសែនសុខ ឃាត់ខ្លួនអ្នកលេង១៣នាក់

ភ្នំពេញ៖ មនុស្ស១៣នាក់ រួមនឹងមាន់ជល់ជាច្រើនក្បាល ត្រូវបានកម្លាំងនគរបាលព្រហ្មទណ្ឌកម្រិតស្រាលឃាត់ខ្លួន ពេលកំពុងនាំគ្នាប្រមូលផ្តុំបញ្ជល់មាន់ភ្នាល់គ្នាដាក់លុយហ៊ោកញ្ជៀវ កាលពីម៉ោង១២ថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅសង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

ប្រត្តិបត្តិការចុះទៅបង្រ្កាបនេះ ដឹកនាំដោយលោកវរសេនីយ៍ឯក ប៊ុត សត្យា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលរាជធានីភ្នំពេញ។ ជាលទ្ធផលសមត្ថកិច្ច ឃាត់ខ្លួនបានមនុស្ស១៣នាក់ មាន់ជល់ជាច្រើនក្បាល និងដកហូតម៉ូតូមួយចំនួន។ បច្ចុប្បន្នក្រុមញៀនល្បែង រួមនឹងវត្ថុតាង ត្រូវបានបញ្ជូនទៅកាន់ការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលស្នងការនគរបាលរាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធី៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner