កងរាជអាវុធហត្ថរាជធានីភ្នំពេញ បើកកិច្ចប្រជុំផ្សព្វផ្សាយផែនការ ការពារសន្តិសុខសណ្តាប់ធ្នាប់ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ

ភ្នំពេញ៖ ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង មេបញ្ជាការរង កងរាជអាវុធហត្ថលើផ្ទៃប្រទេស និងជាមេបញ្ជាការ កងរាជអាវុធហត្ថរាជធានីភ្នំពេញ បានបើកកិច្ចប្រជុំផ្សព្វផ្សាយ ផែនការការពារសន្តិសុខ សណ្តាប់ធ្នាប់ មុនពេលចូលឆ្នាំ អំឡុងបុណ្យចូលឆ្នាំ និងក្រោយពេលចូលឆ្នាំ ដើម្បីចូលរួមជួយសម្រួលនិងធានាជូន បងប្អូនប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ បានប្រារព្ធពិធីបុណ្យចូលឆ្នាំថ្មីនៅតាមគេហដ្ឋាន នៅទីវត្តអារាម និងដើរលេងកម្សាន្តតាមរមណីយដ្ឋានផ្សេងៗ ក្នុងអំឡុងបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខ ប្រកបដោយសុខសុវត្ថិភាព។
 
ឧត្តមសេនីយ៍ឯក រ័ត្ន ស្រ៊ាង ក៏បានសម្តែងការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះកម្លាំងអាវុធហត្ថរាជធានីភ្នំពេញទាំងអស់ ដែលបានចូលរួមលះបង់ពេលវេលាផ្ទាល់ខ្លួន ពេលវេលាគ្រួសារ សហការណ៍ជាមួយកម្លាំងសមត្ថកិច្ចចម្រុះ និងស្ថាប័ន ពាក់ព័ន្ធផ្សេងៗ ក្នុងការការពារសន្តិសុខសណ្តាប់ធ្នាប់ជូនបងប្អូនប្រជាពលរដ្ឋរាជធានីភ្នំពេញ ក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនេះផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner