ឯកឧត្តម អ៊ុត ក្លឹង និងលោកជំទាវ ប្រារព្ធនូវពិធីបុណ្យ “ភូមិយើង” ចែកអំណោយដល់ប្រជាពលរដ្ឋក្រីក្រ ជនចាស់ជរា និង ស្ត្រីមេម៉ាយ កំពុងតែជួបការលំបាកខ្លាំងជិត១០០នាក់
ក្នុងឱកាសដែលពីធីបុណ្យចូលឆ្នាំថ្មី កាន់តែខិតជិតចូលមកដល់និងតាមរយៈនៃការប្រារព្ធ”ពិធីបុណ្យភូមិយើង” ដែលតែងតែធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីនិមន្តព្រះសង្ឃសូត្រមន្ត
ប្រោះព្រំឧទ្ឋិសបួងសួងរំលឹកដល់គុណបុណ្យព្រះ រតនត្រ័យកែវទាំងបីក្នុងលោក និងទេវតាឆ្នាំថ្មី ឆ្នាំ កុរ ព្រះនាមទុង្សៈទេវី ឲ្យសូមជួយថែរក្សា ប្រោសព្រំ ប្រទានពរជ័យសិរីមង្គល ជូនដល់ លោកអ៊ុ ពូ មីង យាយ តា និង បងប្អូនទាំងអស់គ្នា។ សូមឱ្យទទួលបាន នូវ សុខសិរី សួស្តី ជ័យមង្គល មានអា យុយឺនយូរ សុខភាពល្អបរិបូរណ៍ ប្រកបដោយក ម្លាំងមាំមួន មានសេចក្តីសុខ ចម្រុងចម្រើន និងសុភមង្គលគ្រប់ការ។
តាមរយៈការប្រារព្ធ”ពិធីបុណ្យភូមិយើង” នេះ នៅមុនពេលពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរឈានចូលមកដល់ពេលខាងមុខ និងក្រោមគំនិតផ្តួចផ្តើមឡើង ដោយឯកឧត្តម អ៊ុត ក្លឹង ទីប្រឹក្សា សម្តេចក្រឡា ហោម ស ខេង និងជាប្រធានអង្គភាពរដ្ឋាករទឹកនៃមន្ទីរឧស្សាហកម្ម និងសិប្បកម្មខេត្តបាត់ដំបង និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារបុត្រធីតា។ ឯកឧត្តមដែលជាម្ចាស់ដើមទានប្រធាន ផ្តួចផ្តើម”កម្មវិធីបុណ្យភូមិយើង” បានឲ្យដឹងថា គឺធ្វើឡើងក្នុងគោលបំណងដើម្បីចែកទានដល់បងប្អូនអ្នកភូមិដែលរស់នៅជិតខាងក្បែរភូមិផងរបងជាមួយគ្នា។ ជាពិសេស បងប្អូនដែលជាជនចាស់ ជរា ជាស្ត្រីមេម៉ាយ ជនក្រីក្រ ដែលកំពុងតែជួបការលំបាកខ្លាំង និងបងប្អូនជនពិការខ្វះការទីពឹងពុំនាក់អាស្រ័យ ដែលរស់នៅក្នុងសង្កាត់វត្តគរ ក្រុង-ខេ ត្តបាត់ដំបង កាលពីរសៀល ថ្ងៃទី០៧ ខែមេសានេះ ដើម្បីរួមចំណែកចែករំលែកនិងជួយសម្រាលការលំបាកពួកគាត់ឲ្យបានធូរស្រាលមួយកម្រិត នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជា តិខ្មែរពេលខាងមុខឆាប់ៗនេះ និងមួយផ្នែកទៀតគឺដើម្បី ឧទ្ទិសផលបុណ្យកុសលទាំងឡាយដែលកើតមានពីការចែកទាននិងការចូលរួមវិភាគទាន នៅក្នុងឱកាសនេះ ជូនដល់អ្នកមានគុណនិងបុព្វការីជនដែ លបានទៅកាន់លោកខាងមុខនោះឲ្យមកទទួលចំ ណែកមគ្គផលដែលកើតមានក្នុងថ្ងៃនេះកុំបីឃ្លៀង ឃ្លាត ដោយប្រការណាមួយឡើយ។
នៅក្នុងឱកាសចែកអំណោយជូនដល់ប្រជាពលរដ្ឋប្រមាណ៨០គ្រួសារ ដែលបានប្រារព្ធធ្វើនៅគេហដ្ឋានផ្ទាល់ របស់ ឯកឧត្តម អ៊ុត ក្លឹង ស្ថិតក្នុងភូមិ-សង្កាត់វត្តគរ ក្រុង-ខេត្តបាត់ដំបង ដោយបានផ្តល់នូវអំណោយក្នុងមួយគ្រួសារៗមាន៖អង្ករ២០គីឡូ សំពត់ស៊ឹងថៃ ឬ កន្សែងពោះគោ និងថវិកាចំនួន០២ម៉ឺនរៀល ព្រមទាំងរៀបចំនំបញ្ចុកពិសារមួយពេលរួមគ្នាយ៉ាងស្និទ្ធស្នាលទៀត ផង៕