TikTok នឹងបាត់ចេញពីទីផ្សារហុងកុង ប៉ុន្មានថ្ងៃទៀត
អត្ថបទដោយ៖
Kien Sereyvuth
ហុងកុង៖ TikTok បានអះអាងថា ខ្លួននឹងចាកចេញពីទីផ្សារហុងកុង នៅរយៈពេលប៉ុន្មានថ្ងៃទៀត នេះបើតាមអ្នកនាំពាក្យក្រុមហ៊ុនប្រាប់សារព័ត៌មាន Reuters កាលពីយប់ថ្ងៃទី៦ កក្កដា ជាការបញ្ជាក់ ខណៈដែលបណ្តាក្រុមហ៊ុនបច្ចេកវិទ្យាផ្សេងៗទៀត ដូចជា Facebook បានផ្អាកដំណើរការដែរ តាមសំណើររបស់រដ្ឋាភិបាលហុងកុង នេះបើតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។
ផ្អែកតាមប្រភពថា App TikTok ជាវីដេអូខ្លីៗ របស់ក្រុមហ៊ុន ByteDance មានទីស្នាក់ការកណ្តាលនៅប្រទេសចិនមួយនេះបានសម្រេចចិត្តចាកចេញពីហុងកុង ក្រោយចិនបង្កើតច្បាប់សន្តិសុខជាតិថ្មី សម្រាប់ហុងកុង។ អ្នកនាំពាក្យរបស់ TikTok បានិយាយថា «នៅក្នុងពន្លឺនៃហេតុការណ៍ថ្មីៗនេះ ពួកយើងសម្រេចចិត្តបញ្ឈប់ប្រតិបត្តិការ app TikTok នៅក្នុងទីក្រុងហុកុង»៕



