បុរសជនជាតិចិនម្នាក់ចង-កសម្លាប់ខ្លួន នៅបង្កាន់ដៃដែកមាត់ទន្លេជ្រោយចង្វារ
ភ្នំពេញ៖ បុរសវ័យចំណាស់ម្នាក់បានចងកសម្លាប់ខ្លួន កាលពីម៉ោង៣និង៣០នាទីជិតភ្លឺ ឈានចូលថ្ងៃសៅរ៍ ទី៦ ខែមេសា ឆ្នាំ២០១៩ មុខហាងដឹ ស៊ុ ស៊ុបារ តាមបណ្តោយផ្លូវមាត់ទន្លេ ស្ថិតនៅក្នុងភូមិ២ ក្រុម១ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។ សាកសពមិនត្រូវបានស្គាល់អត្តសញ្ញាណនៅឡើយ។ តាមសម្តីសមត្ថកិច្ចឲ្យថា ជាជនជាតិចិនវ័យប្រហែល៥០ឆ្នាំជាង។
តាមប្រភពព័ត៌មានពីប្អូនប្រុស២នាក់បានឲ្យដឹងថា មុនដំបូងពួកគាត់បានមកអង្គុយលេងនៅមាត់ទន្លេមួយសន្ទុះធំក៏ងើបទៅនោមហើយ ក៏មើលឃើញសាកសពចង-កសម្លាប់ខ្លួនដោយខ្សែរពួរមិនដឹងចងតាំងពីពេលណាមកទេ និងបានរត់ទៅប្រាប់សមត្ថកិច្ច ចុះមកដល់កន្លែងកើតហេតុ។ ប្អូនប្រុសទាំងពីរបានឲ្យដឹងទៀតថា តាំងពីព្រលប់មកម្ល៉េះ បានឃើញជនរងគ្រោះជិះកង់បីមានកាន់ខ្សែពួរនៅនឹងដៃចុះពីលើកង់បីមិនឲ្យលុយគេទៀត។ ស្រាប់តែដល់ម៉ោងកើតហេតុខាងលើក៏ឃើញចងកបែបនេះទៅ។
សមត្ថកិច្ចមូលដ្ឋានបានទាក់ទង់ទៅជំនាញខាងកោសល្យវិច្ច័យមកពិនិត្យនៅពេលព្រឹក ទោះជាយ៉ាងណាយើងមិនទាន់ដឹងថា តើការចងកសម្លាប់ខ្លួនខាងលើជាអត្តឃាត ឬជាឃាតកម្មនោះទេ៕ម.ន