ក្រុមហ៊ុនចិនមួយមកពីខេត្តគ័ងស៊ី ស្វែងរកឱកាសវិនិយោគរោងចក្រកែច្នៃផលិតផល ផ្លែឈើជា “ដំណាប់ស្វាយ” ក្នុងស្រុករតនមណ្ឌល ខេត្តបាត់ដំបង
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានផ្តល់ការស្វាគមន៍ និងគាំទ្រដល់តំណាងក្រុមហ៊ុនមួ
យមកពី ខេត្តគ័ងស៊ី (QUANG XI) ប្រទេសចិន ក្នុងពេលដែលក្រុមហ៊ុនមួយនេះ បានចូលជួប និងសម្តែងការគួរសមដើម្បីពិភាក្សាការងារចង់បោះទុនវិនិយោគ ក្នុងការបង្កើតនូវរោងចក្រផលិតកែច្នៃវេចខ្ចប់ធ្វើ “ដំណាប់ស្វាយ” របស់ខ្លួន ក្នុងភូមិសាស្ត្រ ស្រុករតនមណ្ឌល ខេត្តបាត់ដំបង កាលពីល្ងាចថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩នេះ។
លោក ថាន ស៊ាវហ៊ួយ តំណាងក្រុមហ៊ុន គ័ងស៊ី ស៊ិចប្រោឌ័រ អ៊ឹមផត អេចផត ត្រេឌ ខូអិលធីឌី ( Quang Xi Six Brother Import and Ex- port Trade Co.Ltd.)និងជាអ្នកគ្រប់គ្រងរួម បានថ្លែងជម្រាបជូនឯកឧត្តមអភិបាលខេត្តបាត់ដំបងថា ដោយមើលឃើញពីសក្តានុពលអំណោយផលទៅលើដំណាំកសិផលឈើហូបផ្លែ នៅក្នុងទឹកដីខេត្តបាត់ដំបង ជាពិសេសដំណាំស្វាយ ដើម្បីធ្វើការកែ ច្នៃ”ដំណាប់ស្វាយ” ដែលយ៉ាងហោចណាស់រោង ចក្ររបស់ខ្លួន ត្រូវការផ្លែស្វាយចំនួន០១ពាន់តោនក្នុងមួយថ្ងៃៗក្នុងជំហានដំបូងនៃខ្សែសង្វាក់ផលិតកម្មរបស់ខ្លួន។ ជំហានបន្តបន្ទាប់ដូចជា ផ្លែតាង៉ែន ស្វាយចន្ទីរ ម្នាស់ ខ្នុរ ជាដើម។ ជាពិសេសនឹងអាចផលិតដំណាំបន្លែផ្សេងៗទៀតផងដែរ នៅថ្ងៃអនាគត។ លោក ថាន ស៊វហ៊ុយ បានបន្តទៀតថា ក្នុងនេះក្រុមហ៊ុនរបស់លោក ដែលមកពី ខេត្តគ័ងស៊ី ប្រទេសចិន ក៏បានសម្រេចចិត្តជ្រើសរើសយកខេត្តបាត់ដំបង ដើម្បីធ្វើការបោះទុនវិនិយោគក្នុងការដំឡើងរោងចក្រកែច្នៃផលិតផលដំណាំកសិ-ឧស្សាហកម្ម ដំណាំឈើហូបផ្លែនៅទីនេះ។ ប៉ុន្តែអ្វីដែលក្រុមហ៊ុនចង់ស្វែងយល់បន្ថែមទៀតនោះគឺ ពីបញ្ហាទម្រង់បែបបទក្នុងការសុំច្បាប់ចូលមកវិនិយោគ និងចង់បានការផ្តល់អនុសាសន៍សំខាន់ៗ និងការណែនាំអំពីទម្រង់ច្បាប់វិនិយោគ ការគាំទ្រ ពីឯកឧត្តមអភិបាលខេត្តជាមុនសិន។
ឯកឧត្តម ងួន រតនៈ អភិបាលខេត្តបាត់ដំបង បានថ្លែងក្នុងកិច្ចជំនួបពិភ្សា ជាមួយតំណាងក្រុមហ៊ុនគ័ងស៊ី ស៊ិចប្រោឌ័រ អ៊ឹមផត អេចផត ត្រេឌ ខូអិលធីឌី.មកពីប្រទេសចិនថា ក្នុងនាមរដ្ឋបាលខេត្តបា
ត់ដំបង សូមសម្តែងការស្វាគមន៍ និងគាំទ្រពេញទំហឹងពីគោលបំណងក្នុងការជ្រើសរើសយកខេត្តបា
ត់ដំបង ដើម្បីបោះទុនវិនិយោគនូវក្នុងវិស័យកែច្នៃផលិតផលកសិ-ឧស្សាហកម្ម ដូចដែលក្រុមហ៊ុន
បានលើកឡើងខាងដើមមកនេះ។ ឯកឧត្តមអភិបាលខេត្ត ក៏បានជំរុញដល់ក្រុមហ៊ុនចិនមួយនេះ ឲ្យធ្វើការសិក្សាស្វែងយល់បន្ថែមពីឱកាសវិនិ យោគលើវិស័យផ្សេងៗដទៃទៀតក្នុងខេត្ត ដើម្បីលើកមុខមាត់ខេត្តផង និងជាឱកាសសម្រាប់ការរកស៊ីរបស់ខ្លួនផង។ ទាក់ទិនទៅនឹងទិដ្ឋភាព និងទម្រង់បែបបទនិងបទដ្ឋានវិនិយោគក្នុងខេត្ត ឯកឧត្តមក៏បានសង្កត់ធ្ងន់បន្ថែម ដោយជំរុញឲ្យក្រុមហ៊ុនធ្វើការទំនាក់ទំនងជាមួយមន្ត្រីជំនាញដោយផ្ទាល់ និងឯកឧត្តម អ៊ុយ សុធាវី អភិបាលរងខេត្ត ទទួលបន្ទុក ដើម្បីជួយជំរុញឲ្យការងារនេះ មានលទ្ធផលល្អ និងសម្រេចបានលឿនឆាប់រហ័ស។ អ្វីដែលជាបញ្ហា ឯកឧត្តមនឹងពិនិត្យដោះស្រាយតាមនីតិវិធីឲ្យបានជោគជ័យ ដើម្បីឲ្យរោងចក្រនេះលេចចេញជារូបរាងក្នុងពេលឆាប់ៗខាងមុខ៕ ម.ន
ដោយៈ អ៊ុក សំអាន