រាជរដ្ឋាភិបាលរៀបចំការប្រឡងប្រជែងជ្រើសរើសគ្រូកម្រិតមធ្យមសិក្សាចំនួន ៣ ០០០នាក់
រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងមុខងារសារធារណៈ បានសម្តេចរៀបចំការប្រឡងប្រឡងប្រជែងជ្រៀសរើសគ្រូកិច្ចព្រមព្រៀងការងារសម្រាប់អនុវិទ្យាល័យ និងវិទ្យាល័យ ក្នុងក្របខណ្ឌក្រសួងអប់រំយុវជននិងកីឡា។ បេក្ខជនចំនួន៣ពាន់នាក់នឹងត្រូវជ្រើសរើស ដើម្បីទៅបំពេញបន្ថែមតាមបណ្តាខេត្តដែលកំពុងមានតម្រូវការ និងជំនួសឱ្យគ្រូដែលត្រូវចូលនិវត្តន៍។
ការប្រឡងនេះ ធ្វើឡើងនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០២៦ ដោយមានបេក្ខជនចូលរួមប្រឡងចំនួន ១១ ៨៤១នាក់ នៅមណ្ឌលប្រឡងចំនួន៤ រួមមាន៖ សាលាភូមិន្ទរដ្ឋបាល, វិទ្យាស្ថានជាតិអប់រំ, សាកលវិទ្យាល័យជាតិគ្រប់គ្រង និងសាកលវិទ្យាល័យភូមិន្ទនីតិសាស្ត្រ និងវិទ្យាសាស្ត្រសេដ្ឋកិច្ច។
ឯកឧត្តម ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមុខងារសាធារណៈ និងជាប្រធានគណៈកម្មការរៀបចំការប្រឡងប្រជែង បានអញ្ជើញទៅត្រួតពិនិត្យ និងកាត់បើកកញ្ចប់វិញ្ញាសាជានិមិត្តរូប នៅមណ្ឌលប្រឡងនៃវិទ្យាស្ថានជាតិអប់រំ។
ឯកឧត្តម គង់ សុភី រដ្ឋលេខាធិការក្រសួងមុខងារសាធារណៈ និងជាប្រធានមណ្ឌលប្រឡងវិទ្យាស្ថានជាតិអប់រំ បានគូសបញ្ជាក់ថា ការជ្រើសរើសគ្រូចំនួន៣ពាន់ប៉ុស្តន៍នេះ គឺសម្រាប់ ៨មុខតំណែង ក្នុងនោះមានគ្រូភាសារខ្មែរ គណិតវិទ្យា រូបវិទ្យា គីមី ជីវវិទ្យា ប្រវតិ្តវិទ្យា ភាសារបរទេស និងព័ត៌មានវិទ្យា។ ហើយការប្រឡងនេះ គឺដើម្បីជ្រើសរើសយកគ្រូដែលមានសមត្ថភាពការងារស្របតាមចំណេះជំនាញ។
ចំណែកលោកជំទាវបណ្ឌិត ឃួន វិច្ឆិកា អគ្គនាយកនៃអគ្គនាយកដ្ឋានបណ្តុះបណ្តាល និងវិក្រឹតការ នៃក្រសួងអប់រំ យុវជន និងកីឡា បានបញ្ជាក់ថា ការជ្រើសរើសគ្រូបង្រៀនផ្អែកលើកិច្ចព្រមព្រៀងការងារនេះ គឺដើម្បីឆ្លើយតបទៅនឹងតម្រូវការជាក់ស្តែងនៅតាមសាលាគ្រប់រាជធានីខេត្ត បន្ទាប់ពីក្រសួងមុខងារសារធារណៈនិងក្រសួងអប់រំ បានធ្វើការជាមួយគ្នាស្រង់យកតូរលេខជាក់ស្តែងនៃតម្រូវការគ្រូបង្រៀន។
គួររំលឹកផងដែរថា កាលពីឆ្នាំ២០២៥ រាជរដ្ឋាភិបាលបានសម្រេចជ្រើសរើសគ្រូបផ្អែកលើកិច្ចព្រមព្រៀងការងារ ចំនួន៥ពាន់ប៉ុស្តន៍ សំរាប់គ្រូកម្រិតបឋមសិក្សា៕
អត្ថបទ៖ង៉ាន់ ទិត្យ
រូបភាព៖រិន រចនា




