យុទ្ធសាស្ត្រត្រីកោណរបស់សម្ដេចតេជោ ហ៊ុន សែន ៖ បេសកកម្មនាំមកនូវស្នាមញញឹម និងសន្តិភាព
យុទ្ធសាស្ត្រត្រីកោណដែលត្រូវបានដាក់ចេញដោយ សម្តេចតេជោ ហ៊ុន សែន កាលពីចុងឆ្នាំ១៩៩៨ ប្រៀបបានទៅនឹង «ថ្នាំពេទ្យទិព្វ» ក្នុងការបង្រួបបង្រួមជាតិ និងជា «ឆ្អឹងខ្នង» ដ៏រឹងមាំទ្រទ្រង់សន្តិភាពដែលកម្ពុជា ទទួលបានយ៉ាងលំបាក។ នេះជាការ លើកឡើងរបស់ ឯកឧត្តម អៀង ពិសី ក្នុងឱកាសសម្ពោធជាផ្លូវការនូវ សៀវភៅ «យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាព កម្ពុជា» កាលពីថ្ងៃ ទី១៩ ខែតុលា ឆ្នាំ២០២៦។
ជាអ្នកនិពន្ធសៀវភៅ«យុទ្ធសាស្ត្រត្រីកោណ៖ ឆ្អឹងខ្នងសន្តិភាពកម្ពុជា»ដែលមានកម្រាស់១ ១១១ ទំព័រ ឯកឧត្តម អៀង ពិសី នាយករងខុទ្ទកាល័យសម្តេច ប្រធានព្រឹទ្ធសភា បានលើកឡើងថា «យុទ្ធសាស្ត្រ ត្រីកោណ» ដែលដាក់ចេញដោយសម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន កាលពីថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ប្រៀបដូចជា ឱសថទិព្វ បានបង្រួប បង្រួមគ្រប់ភាគីជម្លោះ ឱ្យត្រឡប់មករួបរួមគ្នា នាំមកនូវស្នាមញញឹម និងសន្តិភាពដ៏បរិបូរណ៍ជូនជាតិ មាតុភូមិ ។
សំដៅទៅលើវណ្ណកម្មបែបប្រវត្តិសាស្រ្តនយោបាយដែលដាក់សម្ពោធ ឯកឧត្តម អៀង ពិសី បានពណ៌នាថា ការសម្រេចចិត្តចងក្រងសៀវភៅ “យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា” នេះឡើង គឺកើតចេញពីតម្រូវការចាំបាច់ក្នុងការកត់ត្រាទុកនូវរបត់ប្រវត្តិសាស្ត្រដ៏សំខាន់របស់ជាតិដែលបានប្រែក្លាយកម្ពុជាពីគំនរបាក់បែកដោយសារសង្គ្រាមឆ្ពោះទៅរកការឯកភាពជាតិ និងការអភិវឌ្ឍ ដែលជាមគ្គុទ្ទេសក៍ដ៏ឆ្នើមនៃសម្តេច តេជោ ហ៊ុន សែន ។ សៀវភៅនេះមានគោលបំណងផ្តល់ចំណេះដឹងដល់យុវជន និងអ្នកសិក្សាស្រាវជ្រាវ ជំនាន់ក្រោយ ឱ្យយល់កាន់តែច្បាស់ពីដំណើរ ប្រវត្តិសាស្ត្រ និងតម្លៃនៃសន្តិភាពនៅកម្ពុជា ។ខ្លឹមសារនៃសៀវភៅបានកើតចេញពីការចុះទៅសិក្សាស្រាវជ្រាវផ្ទាល់នៅតាមតំបន់ព្រំដែនកម្ពុជា វៀតណាម ឡាវ ថៃ ព្រមទាំងតំបន់ អតីតសមរភូមិធំៗដែលសម្តេច អគ្គមហសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា បានឆ្លងកាត់ក្នុងសង្រ្គាមកាលពីអតីតកាល ។
ឯកឧត្តមបន្ថែមថា យុទ្ធសាស្ត្រត្រីកោណ ត្រូវបានដាក់ ចេញដោយ សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី២ ខែធ្នូ ឆ្នាំ១៩៩៨ ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រី ក្នុងគោលបំណង ស្រោចស្រង់ប្រទេសកម្ពុជាឱ្យចាកផុតពីគ្រោះមហន្តរាយនៃសង្គ្រាមស៊ីវិលដ៏រ៉ាំរៃ ។ យុទ្ធសាស្ត្រនេះ ត្រូវបាន ប្រៀបប្រដូចទៅនឹង “មេគុណ” នៃនយោបាយឈ្នះ ឈ្នះ ដែលមានមុំបីសំខាន់ៗ ប្រទាក់ក្រឡាគ្នាគឺ មុំទី១-ការធ្វើសន្តិភាវូបនីយកម្មផ្ទៃក្នុងកម្ពុជាតាមរយៈការ ពង្រឹងសន្តិភាពកុំឱ្យប្រទេសកម្ពុជា កើតសង្គ្រាម ឡើងវិញ។ មុំទី២-ការធ្វើសមាហរណកម្ម ឆាប់បំផុតទៅក្នុងសហគមន៍អន្តរជាតិ ។ មុំទី៣-ការពង្រឹងផ្ទៃក្នុង និងការជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិង សង្គម ។
ឯកឧត្តមបន្តថា សៀវភៅនេះក៏បានរំលេចឡើងអំពីឆ្អឹង ខ្នងសន្តិភាពកម្ពុជា គឺជាមូលដ្ឋានគ្រឹះដ៏រឹងមាំ និង មិនអាចខ្វះបាននៃគោលនយោបាយក្នុងការទ្រទ្រង់ ថែរក្សា និងពង្រឹងសន្តិភាព ដែលកម្ពុជាទើបទទួលបាន ទាំងស្រុងពីនយោបាយឈ្នះ ឈ្នះ។ ឆ្អឹងខ្នងសន្តិភាព ប្រៀបដូចជាឆ្អឹងខ្នង ដែលទ្រទ្រង់សព៌ាង្គកាយមនុស្ស មិនឱ្យដួលរលំ ។ យុទ្ធសាស្ត្រនេះ បានបម្រើជា សសរ ស្ដម្ភក្នុងការទប់ស្កាត់ការវិលត្រឡប់ទៅរកជម្លោះប្រដាប់អាវុធសាជាថ្មី ដោយបានចាក់ឫសសន្តិភាពយ៉ាង ជ្រៅតាមរយៈការធានាស្ថិរភាពនយោបាយ ការទម្លាយ ភាពឯកោ ដើម្បីផ្សារភ្ជាប់កម្ពុជាទៅនឹងសហគមន៍ អន្តរជាតិ និងការចាប់ផ្តើមចលករសេដ្ឋកិច្ចដើម្បី កាត់បន្ថយ ភាពក្រីក្រ ។កត្តាអន្តរកម្មទាំងបីនេះ ហើយបានអភិវឌ្ឍសន្តិភាពដែលធ្លាប់តែផុយស្រួយ ឱ្យក្លាយជាសន្តិភាពពេញលេញ យូរអង្វែង និងជា ស្ពានដ៏រឹងមាំសម្រាប់ការលូតលាស់សង្គមជាតិទាំងមូល ។
ឯកឧត្តម ឌី បញ្ញា អគ្គលេខាធិការងព្រឹទ្ធសភា បានថ្លែង ថា សៀវភៅនេះបានចងក្រងនូវយុទ្ធសាស្ត្រត្រីកោណ ជាយុទ្ធសាស្ត្រស្នូល និងជាកញ្ចប់កម្មវិធីនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា នីតិកាលទី២ នៃរដ្ឋសភា (១៩៩៨-២០០៣) ដែលដាក់ចេញដោយសម្តេចតេជោ ហ៊ុន សែន ដើម្បីជាឆ្អឹងខ្នងក្នុងការកសាងការពារ សន្តិភាព ស្តារកិត្តិយសជាតិ លើឆាកអន្តរជាតិ និង អភិវឌ្ឍសេដ្ឋកិច្ចសង្គមក្រោយពីកម្ពុជាទទួលបាន ការឯកភាពជាតិពេញលេញ ។
ចំណែកឯកឧត្តម ជា ធីរីទ្ធ អ្នកនាំព្រឺទ្ធសភា បានចាត់ ទុកវណ្ណកម្មមួយនេះ គឺជាការបំពេញបេសកកម្មក្នុង ការបន្សល់ទុកនូវស្នាដៃជាប្រវត្តិសាស្ត្រសម្រាប់យុវជន ជំនាន់ក្រោយ ឱ្យបានយល់ស៊ីជម្រៅពីឫសគល់នៃ សន្តិភាព ដែលកម្ពុជា ដណ្តើមបានមកវិញដោយលំបាក បំផុត ។
គួរជម្រាបថា សៀវភៅភៅ “យុទ្ធសាស្ត្រត្រីកោណ ឆ្អឹងខ្នងសន្តិភាពកម្ពុជា” ត្រូវបានចាប់ផ្តើមសិក្សានិង សរសេរចងក្រងនៅថ្ងៃ ទី៥ ខែតុលា ឆ្នាំ២០១៩ និងត្រូវ បានបញ្ចប់រួចរាល់សម្រេចបោះពុម្ពជាផ្លូវការនៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៦ ដែលមានចំនួន១ ១១១ទំព័រ ខ្នាតសៀវភៅ B5 អម ដោយរូបភាពសម្តេចតេជោចំនួន ២៤សន្លឹក ។សៀវភៅចែកជា៤វគ្គ ឧបសម្ព័ន្ធ គាំទ្រ អត្ថន័យសៀវភៅចំនួន៤ ៕
អត្ថបទ៖ វណ្ណលុក
រូប៖ វ៉េង លីមហួត



