ប្រតិភូទីក្រុងកឹនថឺ វៀតណាម ជូនពរឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា ជូនដល់កងទ័ពជើងគោកនៃកងយោធពលខេមរភូមិន្ទ
ចូលរួមអបអរសាទរឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ ឆ្នាំកុរឯកស័ក ពស២៥៦៣ ដែលនឹឈានចូលមកដល់នាពេលខាងមុខនេះ គណៈប្រតិភូទីក្រុងកឹនថឺ ប្រជាជនវៀតណាម ដឹកនាំឯកឧត្តមឧត្តមសេនីយ៍ទោ ហ្វាម វ៉ាន់ហៀវ លេខាធិការរងអចិន្ត្រៃយ៍ទីក្រុងកឹនថឺ វៀតណាមព្រឹកថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ បានទៅបានអញ្ជើញចូលជួបសម្តែងការគួរសម និងជូនពរសព្វសារធុកាឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា ជូនចំពោះឯកឧត្តម ប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក នាយ ពលទាហានទូទាំងកងទ័ពជើងគោក នៃងយោធពលខេមរភូមិន្ទ នៅទីបញ្ជាការកងទ័ពជើងគោកកន្ទោក ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
នៅក្នុងឱកាសនោះ ឯកឧត្តម ហ្វាម វ៉ាន់ហៀវ បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាក់ សុវណ្ណា ព្រមទាំងនាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក បានឆ្លៀតពេលទទួលជួបរូបលោក និងប្រតិភូនាពេលនេះ។ ឯកឧត្តមបានសម្តែងការអបអរសាទរក្នុងឱកាសនៃទិវាចូលឆ្នាំថ្មីប្រពៃណីជាតិកម្ពុជា និងជូនចំពោះឯកឧត្តម ប្រាក់ សុវណ្ណា ព្រមទាំងក្រុមគ្រួសារនាយទាហាន នាយទាហានរង និងពលទាហាកងទ័ពជើងគោក សូមទទួលបានសុខភាពល្អក្នុងឧិកាសឆ្នាំថ្មីនេះ។
អញ្ជើញមានប្រសាសន៍នៅក្នុងឱកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណា ក្នុងនាមឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរងនៃកងយោធពលខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែងនូវបដិសណ្ឋារកិច្ច ស្វាគមន៍យ៉ាងកក់ក្តៅ និងបានអបអរសាទរចំពោះដំណើរទស្សនកិច្ចគណៈប្រតិអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាមលើទឹកដីនៃព្រះរាជាណាចក្រកម្ពុជាលើកនេះថា ពិតជាបានជាបាននាំមកនូវទំនាក់ទំនងកិច្ចសហប្រតិបត្តិការល្អរវាងរដ្ឋាភិបាល កងទ័ព ប្រជាជនប្រទេសទាំងពីរកម្ពុជា វៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរទ្វេឡើងថែមទៀត។
ឯកឧត្តម ប្រាក់ សុវណ្ណា បន្តទៀតថាប្រទេសយើងទាំងពីរជាបងប្អូន មានភូមិផងរបងជាប់
គ្នា ធ្លាប់មានប្រវត្តិប្រកៀកស្មារគ្នាតស៊ូវាយកម្ចាត់ពួកបរទេសឈ្លានពានទឹកដី។ មិនតែប៉ុណ្ណោះគុណបំណាច់ដែលមិនអាចបំភ្លេចបាន គឺភាគីមិត្តបានជួយរំដោះជីវិត ប្រជាជនកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយបច្ចុប្បន្នភាគីមិត្តនៅតៃបន្តជួយដល់ភាគីកងយោធពលខេមរភូមិន្ទក្នុងការពង្រឹងសមត្ថភាពជាបន្តបន្ទាប់ផងដែរ។ ឯកឧត្តម ប្រាក់ សុវណ្ណា ក៏បានជូនពរបវរមហាប្រសើរជូនគណៈប្រតិភូកងទ័ពប្រជាជនវៀតណាម ក្នុងឆ្នាំថ្មីឆ្នាំកុរ ឯកស័ក ពស ២៥៦៣ ដែលនឹងឈនចូលមកដល់នាពេលខាងមុខសូមជួបតែសេចក្តីសុខគ្រប់ប្រការ និងសម្រេចជោគជ័យរាល់ភារកិច្ច ៕ធ.ដ