អភិបាលខេត្តសៀមរាប ដឹកនាំកិច្ចប្រជុំលើកទី២របស់គណៈកម្មាធិការសាខា កាកបាទក្រហមខេត្ត

អត្ថបទដោយ៖
Kien Sereyvuth

នៅរសៀលថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩នេះ នៅស្នាក់ការសាខាកាកបាទក្រហមខេត្តសៀមរាប មានបើកកិច្ចប្រជុំលើកទី២របស់ខ្លួន ក្រោមកិច្ចដឹកនាំប្រជុំដោយ ឯកឧត្តម  ទៀ សីហា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត និងជាអភិបាលនៃគណៈអភិបាលខេត្តសៀមរាប និងឯកឧត្តមអ្នកឧកញ៉ាបណ្ឌិត សៀង ណាំ ប្រធានកិត្តិយសសាខា ដោយមានការអញ្ជើញចូលរួមពី      ព្រមទាំងមានការចូលរួមពីសំណាក់ ឯកឧត្តម លោកជំទាវ អនុប្រធានកិត្តិយស ឯកឧត្តម លោកជំទាវ លោក និង សមាជិក សមាជិកា គណៈកម្មាធិការសាខា រួមទាំងក្រុមប្រតិបត្តិសាខាសរុប៤៣រូប។

មានប្រសាសន៍បើកកិច្ចប្រជុំនោះដែរ ឯកឧត្តម ទៀ សីហា ក៏បានលើកឡើងអំពីរបៀបវារៈនៃកិច្ចប្រជុំលើកទី២ របស់គណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត ដោយធ្វើការពិនិត្យទៅលើលទ្ធផល សកម្មភាពរបស់សាខាឆ្នាំ២០១៨ ទិសដៅអនុវត្តបន្តឆ្នាំ២០១៩ និងការបង្ហាញសមាសភាពក្រុមប្រតិបត្តិសាខាជូនគណៈកម្មាធិការសាខាអាត្តិទី៥ ព្រមទាំងធ្វើការដាក់ឆ្លង និងអនុម័តរបាយការណ៍ ថវិកាឆ្នាំ២០១៨ និងផែនការថវិកាសាខាឆ្នាំ២០១៩ និងត្រៀមសកម្មភាពខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម នៅខេត្តសៀមរាបក្រោមប្រធានបទ “ខ្ញុំ  ❤️ កាកបាទក្រហកម្ពុជា” ផងដែរ។

ក្នុងនោះដែរឯកឧត្តម ទៀ សីហា ក៏បានសំណូមពរដល់សមាជិកកិច្ចប្រជុំទាំងមូល ត្រួវធ្វើការត្រួតពិនិត្យឲ្យបានស៊ីជម្រៅ ទៅលើគ្រប់រាល់ផែនការសកម្មភាព ក្នុងការធានាបាននូវការអនុវត្តបន្តឲ្យទទួលជោគជ័យ និងត្រឹមត្រូវតាមគោលដៅនៃយុទ្ធសាស្ត្រ ចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា។ ក្នុងនោះដែរ ឯកឧត្តមប្រធាន ក៏បានផ្តោតខ្ពស់ទៅលើការបណ្តុះបណ្តាលនូវធនធានមនុស្សក្នុងមូលដ្ឋាន ការស្វែងរកនូវដៃគូ លើការរកនូវចំណូលមូលនិធិសំខាន់ក្នុងការផ្តល់ដំណឹង និងផ្សព្វផ្សាយជូនដល់បងប្អូនសប្បុរសជនឲ្យបានច្បាស់លាស់ ក្នុងការចូលរួមប្រារព្វពិធី ព្រមទាំងពង្រីកនូវសមាជិកភាពសាខាកាកបាទក្រហមកម្ពុជា ដើមី្បការបង្កើននូវថវិកាទ្រទ្រង់សកម្មភាពចលនាមនុស្សធម៌កាកបាទក្រហមកម្ពុជា ក្នុងការសង្គ្រោះដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះជាដើម។ 

ឯឧត្តម ទៀ សីហា ក៏បានលើកនូវអនុសាស្ត្រ បទពិសោធន៍ល្អៗមួយចំនួនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុនរ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា លើការស្វែងរកនូវមូលនិធិសម្រាប់ទ្រទ្រង់កាកបាទក្រហម ទៅតាមគ្រប់រូបភាព ដែលធ្វើទៅបាន ជាសំខាន់ចំពោះអង្គការដៃគូសប្បុរសជន  និងការពង្រីកសមាជិកភាពកាកបាទក្រហម ក្នុងការយកទៅប្រើប្រាស់ជួយសង្គ្រោះដល់ជនរងគ្រោះ ចាស់ជរា ពិការ គ្មានទីពឹង។  ក្នុងនោះដែរ ឯកឧត្តមក៏បានបញ្ជាក់ជូនអង្គប្រជុំផងដែរថា សាខាបានត្រៀមលក្ខណៈឲ្យបានគ្រប់ជ្រុងជ្រោយ ដើមី្បរៀបចំអបអរសាទរសម្រាប់ខួបលើកទី១៥៦ ទិវាពិភពលោកកាកបាទក្រហម អឌ្ឍចន្ទក្រហម ក្រោមប្រធានបទ “ខ្ញុំ ❤️ កាកបាទក្រហកម្ពុជា”។ 

សាខាខេត្តសៀមរាបគ្រោង ធ្វើនៅថ្ងៃទី៥ ខែឧសភា ឆ្នាំ២០១៩នេះ ដោយត្រូវធ្វើការផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនសប្បុរសជនជាតិ អន្តរជាតិ ឲ្យបានចូលរួមផងដែរ។ ឯកឧត្តមបានគូសបញ្ជាក់ទៀតថា ក្នុងបេសកកម្មវិស័យមនុស្សធម៌ គឺបានជំរុញឲ្យគណៈកម្មាធិការសាខាកាកបាទក្រហមខេត្ត បានធ្វើសកម្មភាពជួយដល់វិស័យកាកបាទក្រហម រកនូវមូលនិធិទ្រទ្រង់ចលនាកាកបាទក្រហម និង ជំរុញឲ្យដល់អ្នកស្ម័គ្រចិត្ត និងរកដៃគូថ្មី ក្នុងការជួយសង្រ្គោះដល់ប្រជាជនងាយរងគ្រោះ និងរងគ្រោះដោយឧបទ្ទវហេតុផ្សេងៗ ព្រមទាំងត្រូវខិតខំប្រឹងប្រែងទៅតាមរូបភាពជាក់ស្តែង លើការពង្រីកសមាជិកភាពនៅតាមមូលដ្ឋាន និងស្វែងរកមូលនិធិទ្រទ្រង់កាកបាទក្រហមកម្ពុជា សម្រាប់ទៅថ្ងៃអនាគតផងដែរ៕ធ.ដ

ដោយៈ ម៉ី សុខារិទ្ធ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner