មករៀនបាញ់កាំភ្លើង បែរជាទាញកាំភ្លើងបាញ់សម្លាប់ខ្លួនឯង

ភ្នំពេញ៖ បុរសម្នាក់មិនដឹងមានបញ្ហាអ្វី បានមករៀនបាញ់កាំភ្លើងនៅទីលានបាញ់កាំភ្លើងភ្នំពេញ ស្រាប់តែកំពុងតែតម្រង់គោលដៅ បែរជាទាញកាំភ្លើងដែលកំពុងកាន់នោះ មកបាញ់ទម្លុះក្បាលខ្លួនឯងតែម្តង។ ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោងជាង១១ព្រឹក ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ នៅទីលានបាញ់កាំភ្លើងភ្នំពេញ នៅក្បែរអង្គភាពតម្រួតបទបញ្ជានៃអគ្គស្នងការដ្ឋាននគរបាលជាតិ ស្ថិតនៅសង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

បុរសដែលបាញ់សម្លាប់ខ្លួននេះឈ្មោះ កែវ សុថារិទ្ធ ភេទប្រុស អាយុ៤១ឆ្នាំ មានទីលំនៅភូមិដំណាក់ធំ១ សង្កាត់ស្ទឹងមានជ័យ១ ខណ្ឌមានជ័យ មានជំងឺប្រចាំកាយ មិនអាចព្យាបាលបាន។

យោងតាមប្រភពច្បាស់ការពីសមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា បុរសខាងលើនេះ បានបាញ់សម្លាប់ខ្លួន ពេលដែលទៅរៀនបាញ់កាំភ្លើងនៅទីតាំងខាងលើ។ ពេលដែលកំពុងកាន់កាំភ្លើងឈរតម្រង់គោលដៅ ដោយមានចំនួន៥គ្រាប់ បាញ់លើកទី១ បាញ់អស់៣គ្រាប់ សំដៅផ្ទាំងស៊ីប បាញ់លើកទី២ តម្រង់ផ្ទាំងស៊ីប១គ្រាប់ ហើយ១គ្រាប់ចុងក្រោយ ក៏លើកកាំភ្លើងបាញ់ខ្លួនឯង ស្លាប់យ៉ាងរន្ធត់តែម្តង ទោះបីជាមានអ្នកឈរក្បែរក៏មិនអាចជួយទាន់បានឡើយ។ ក្រោយកើតហេតុ នគរបាលបច្ចេកទេសក្រសួងមហាផ្ទៃ បានចុះមកធ្វើការពិនិត្យ និងធ្វើកោសល្យវិច័្ចយទៅលើសាកសពបុរសខាងលើផងដែរ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner