លោក ត្រាំ ចង់ឲ្យវេណេស៊ុយអេឡាធ្វើជារដ្ឋទី៥១ ក្រោយ អាមេរិក ចាប់ខ្លួនមេដឹកនាំប្រទេស បាន៩ខែ

វ៉ាស៊ីនតោន ៖ លោក ប្រធានាធិបតី ដូណាល់ កាលពីថ្ងៃអង្គារ បានប្រកាសពីលទ្ធភាពចង់ឲ្យវេណេស៊ុយអេឡា ក្លាយជារដ្ឋទី៥១របស់សហរដ្ឋអាមេរិក ពោលគឺបន្ទាប់ទីក្រុងវ៉ាស៊ីនតោន បានបើកប្រតិបត្តិការយោធាចូលទៅចាប់ខ្លួនប្រធានាធិបតីប្រទេសនេះ ដល់រដ្ឋធានីការ៉ាកាស កាលពីដើមឆ្នាំ២០២៦នេះ។

នៅក្នុងវេទិកាឃោសនានយោបាយមួយ នៅទីក្រុង Corpus Christi រដ្ឋ Texas, លោក ត្រាំ បានលើកឡើង រៀបរាប់អំពីនាវាដឹកប្រេងមួយគ្រឿងដែលមានផ្ទុក «ប្រេង ១ លានបារ៉ែល» ត្រូវបាននាំចេញពីវេណេស៊ុយអេឡា ពោលគឺនៅរយៈពេល ៩ ខែ បន្ទាប់ពីលោកបានទម្លាក់ លោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ ចេញពីតំណែង។

លោក ត្រាំ អះអាងទៀតថា កិច្ចព្រមព្រៀងដែលបានធ្វើឡើងជាមួយរដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសនៅអាមេរិកខាងត្បូងមួយនេះ នឹងគ្របដណ្តប់លើបរិមាណប្រេងរាប់ «ពាន់លាន» បារ៉ែល។

បន្ទាប់មក លោក ត្រាំ ក៏បានថ្លែងបន្តថា «វេណេស៊ុយអេឡានឹងក្លាយជាប្រទេសដ៏រុងរឿងមួយ ហើយនរណាទៅដឹង? ប្រហែលជានៅថ្ងៃណាមួយឆាប់ៗនេះ ប្រទេសនេះនឹងក្លាយជារដ្ឋទី ៥១ ដ៏រុងរឿងមួយក៏ថាបាន។ រឿងនេះអាចទៅរួច»។

បើតាម The Guardian, វេណេស៊ុយអេឡា គឺជាឈ្មោះមួយទៀត នៅក្នុងបញ្ជីនៃប្រទេស និងដែនដីនានា ដែលប្រធានាធិបតីអាមេរិកវ័យ៨០ឆ្នាំរូបនេះ ធ្លាប់បានលើកឡើងពីបំណងចង់ទិញយក ឬ ទទួលបានមកជាកម្មសិទ្ធិ ដែលក្នុងនោះ រួមមានទាំង កោះ Greenland នៅប្រទេសកាណាដា និងប្រទេសម៉ិកស៊ិក ផងដែរ៕

ប្រភព ៖ The Guardian, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner