ទុកសោជាប់ម៉ូតូដើរទៅចាប់មាន់មួយភ្លែត ត្រឡប់មកវិញបាត់ម៉ូតូ
អត្ថបទដោយ៖
Kien Sereyvuth
ភ្នំពេញ៖ បុរសម្នាក់បានទុកដោជាប់ម៉ូតូចតចោល ហើយដើរទៅរកចាប់មាន់ ដើម្បីយកទៅធ្វើម្ហូបស្រាប់តែចេញមកវិញបាត់ម៉ូតូ កាលពីម៉ោង១០និង៣០នាទីព្រឹក ថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៩ នៅក្រោយសាលាជម្ពូវ័ន្ត ស្ថិតក្នុងសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។
ជនរងគ្រោះឈ្មោះ ហ៊ាន់ ហេង ភេទប្រុស អាយុ៤៧ឆ្នាំ មុខរបរកសិករ ស្នាក់នៅក្រោយវត្តជម្ពូវ័ន្ត សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ។ ម៉ូតូដែលបាត់ម៉ាកហុងដាឌ្រីមស៊េរីឆ្នាំ២០១៦ ពណ៌ខ្មៅ ផ្លាកលេខភ្នំពេញ1FS 4175។
តាមសម្តីជនរងគ្រោះបានឲ្យដឹងថា មុនពេលកើតហេតុ រូបគាត់បានជិះម៉ូតូទៅកន្លែងរោងចិញ្ចឹមមាន់ក្បែរផ្ទះជួល បំណងយកទៅធ្វើម្ហូបនៅស្រុកកំណើត ហើយបានចតម៉ូតូចម្ងាយប្រហែល៥០ម៉ែត្រ ដោយគិតថា ខ្លួនទៅមួយភ្លែតក៏ខ្ជិលដកសោចេញ លុះពេលចាប់មាន់រួច មកកន្លែងម៉ូតូវិញ ស្រាប់តែបាត់មិនដឹងទៅណា ទើបរត់មកប្តឹងសមត្ថកិច្ចជួយអន្តរាគមន៍តែម្ដង៕ធ.ដ