លោក ត្រាំ ប្រកាសជួយផ្គត់ផ្គង់ថ្នាំសង្កូរដល់ អ៊ីរ៉ង់ ក្រោយធ្វើសង្គ្រាមជាមួយគ្នា ៨ ខែ

វ៉ាស៊ីនតោន ៖ ប្រធានាធិបតីអាមេរិកលោក ដូណាល់ ត្រាំ កាលពីថ្ងៃព្រហស្បតិ៍បានប្រកាសផ្តល់ថ្នាំពេទ្យជួយព្យាបាលប្រជាជនអ៊ីរ៉ង់ ក្រោយពេលដែលទីក្រុងវ៉ាស៊ីនតោនបានចាប់ផ្តើមធ្វើសង្គ្រាមប្រឆាំងនឹងទីក្រុងតេហេរ៉ង់រយៈពេលជាង ៨ ខែមកនេះ ។

ឆ្លើយតបនឹងសំណួរអំពីលិខិតរបស់អនុប្រធានាធិបតីអាមេរិក លោក JD Vance ផ្ញើទៅកាន់អ៊ីរ៉ង់ដែលផ្ដោតលើជំនួយវេជ្ជសាស្ត្រកាលពីពេលថ្មីៗនេះ, លោក ត្រាំ បានប្រាប់អ្នកសារព័ត៌មានថា «រឿងនេះពិតជាអាចធ្វើបាន ដោយសារតែប្រជាជនអ៊ីរ៉ង់កំពុងត្រូវការជំនួយផ្នែកសម្ភារៈវេជ្ជសាស្ត្រ និងរបស់របរផ្សេងៗទៀតជាចាំបាច់ ។

លោកថា ការនាំយកសម្ភារៈចាំបាច់នានាចូលទៅជួយដល់ប្រជាជនដែលកំពុងមានបញ្ហាសុខភាព គឺជាសាមញ្ញ និងគ្រាន់តែជាធម្មតាប៉ុណ្ណោះ ។

ការលើកឡើងពីការបំណងចង់ជួយផ្តល់សម្ភារៈវេជ្ជសាស្ត្រនេះ បានធ្វើឡើង បន្ទាប់ពីប្រព័ន្ធផ្សព្វផ្សាយអាមេរិក Wall Street Journal បានរាយការណ៍ថា លោក JD Vance សរសេរទៅកាន់មន្ត្រីសន្តិសុខជាន់ខ្ពស់របស់ទីក្រុងតេអេរ៉ង់កាលពីថ្ងៃពុធ ។

បើតាមទីភ្នាក់ងារសារព័ត៌មានអ៊ីរ៉ង់ Tasnim, ទីក្រុងតេហេរ៉ង់បានទទួលលិខិតពីលោក JD Vance រួចហើយ ប៉ុន្តែមិនទាន់មានការឆ្លើយតបណាមួយនៅឡើយទេ។

ជុំវិញការលើកឡើងនេះ, បេសកម្មរបស់ប្រទេសអ៊ីរ៉ង់ប្រចាំអង្គការសហប្រជាជាតិនៅទីក្រុងញូវយ៉ក មិនបានឆ្លើយតបភ្លាមៗ ចំពោះសំណើសុំការអត្ថាធិប្បាយលើលិខិតនេះនៅឡើយទេ ខណៈការិយាល័យរបស់លោក JD Vance ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយនោះដែរ ៕

ប្រភព ៖ Reuters, ប្រែសម្រួល ៖ សារ៉ាត  

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner