មន្ទីរសាធារណការខេត្តសៀមរាប និងកំពង់ធំ ចុះធ្វើយុទ្ធនាការផ្សព្វផ្សាយច្បាប់ ស្តីពីចរារណ៍ផ្លូវគោក

អត្ថបទដោយ៖
Kien Sereyvuth

មួកសុវត្ថិភាព១២មួក និងស្ទីកគ័រចំណាំងផ្លាត៤០០សន្លឹក ត្រូវបានចែកជូនប្រជាពលរដ្ឋនៅខេត្តសៀមរាប និងខេត្តកំពង់ធំនាថ្ងៃទី០៤ ខែមេសា ឆ្នាំ២០១៩ ក្នុងឱកាសដែលមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្តសៀមរាប និងខេត្តកំពង់ធំ ចុះធ្វើយុទ្ធនាការ និងផ្សព្វផ្សាយច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក ក្នុងការចូលរួមចំណែកកាត់បន្ថយគ្រោះថ្នាកចរាចរណ៍។

ការផ្សព្វផ្សាយនេះ ត្រូវបានធ្វើឡើងនៅ២ទីតាំង៖
១)ខេត្តសៀមរាប៖ អនុវិទ្យាល័យសសរស្តម្ភ ស្ថិតក្នុងខេត្តសៀមរាប ដោយបានចែកមួកសុវត្ថិភាព ស្ទីកគ័រចំណាំងផ្លាត និងខិត្តបណ្ណច្បាប់ចរាចរណ៍ ផ្លូវគោក។

២)ខេត្តកំពង់ធំ៖ នៅតាមបណ្តោយផ្លូវជាតិលេខ៦ ទីប្រជុំជន ផ្សារស្ទោង និងផ្សារប្រឡាយ ស្ថិតនៅស្រុកស្ទោង ខេត្តកំពង់ធំ ដោយបានចែកជូនស្ទីកឃ័រ ចំណាំងផ្លាត និងខិត្តបណ្ណច្បាប់ចរាចរណ៍ផ្លូវគោក៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner