មហាសេដ្ឋី Elon Musk ប្រកាសជួលលោក Jensen Huang ធ្វើការ បើរបូតតំណែង CEO ព្រោះរឿងអាស្រូវចារកម្ម

អាមេរិក៖ស្ថាបនិកក្រុមហ៊ុន SpaceX និងជានាយកប្រតិបត្តិក្រុមហ៊ុន Tesla លោកមហាសេដ្ឋី Elon Musk កាលពីថ្ងៃពុធ បានប្រកាសជួលលោក Jensen Huang នាយកប្រតិបត្តិក្រុមហ៊ុន Nvidia ដែលកំពុងជួបរឿងអាស្រូវចារកម្ម ឲ្យមកធ្វើការក្នុងក្រុមហ៊ុនរបស់លោក ។

ឆ្លើយតបទៅនឹង comment នៅលើបណ្តាញសង្គម X ដែលសរសេរថា «សូមលោក Elon Musk ជួលលោក Jensen Huang ឲ្យធ្វើការផង», លោកមហាសេដ្ឋី Elon Musk ឆ្លើយតបវិញថា «ជាការពិតលោកអាចនឹងជួលលោក Jensen Huang ឲ្យមកធ្វើការ ហើយនោះគឺជាកិត្តិយសដ៏ធំធេងមួយសម្រាប់លោក» ។

ការប្រកាសនេះបានធ្វើឡើង បន្ទាប់ពីមានសេចក្តីរាយការណ៍ថា ក្រុមប្រឹក្សាភិបាលរបស់ក្រុមហ៊ុនបន្ទះឈីបយក្សអាមេរិកមួយនេះកំពុងរៀបចំផែនការដកលោក Jensen Huang ចេញពីតំណែង CEO នៅក្នុងក្រុមហ៊ុន ។

បើតាម CNBC, បច្ចុប្បន្នលោក Jensen Huang កំពុងផ្ទុះរឿងអាស្រូវ និងអាចរបូតតំណែងជា CEO ក្រុមហ៊ុន Nvidia បន្ទាប់ពីមហាសេដ្ឋីវ័យ ៦៣ ឆ្នាំរូបនេះមានទំនាក់ទំនងស្នេហាក្រៅផ្លូវការ ជាមួយអ្នកស្រី Alice Huang ដែលគេសង្ស័យថាជាចារនារីចិន ។

ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់សហរដ្ឋអាមេរិកចោទប្រកាន់ថា អ្នកស្រី Alice Huang ត្រូវបានជ្រើសរើសដោយក្រសួងសន្តិសុខរដ្ឋរបស់ប្រទេសចិន ដើម្បីឱ្យមកប្រមូលព័ត៌មានអំពីលោក Jensen Huang ។

យ៉ាងណា អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Guo Jiakun បានថ្លែងថា ការចោទប្រកាន់អំពីចារកម្មចិន គឺជារឿងដែលគ្មានមូលដ្ឋានទាំងស្រុង និងជាការមួលបង្កាច់ដែលមានគោលបំណងវាយប្រហារមកលើទីក្រុងប៉េកាំង ៕

ប្រភព ៖ CNBC, ប្រែសម្រួល ៖ សារ៉ាត

លន់ សារ៉ាត
លន់ សារ៉ាត
ខ្ញុំបាទ លន់ សារ៉ាត ជាពិធីករអានព័ត៌មាន និងជាពិធីករសម្របសម្រួលកម្មវិធីផ្សេងៗ និងសរសេរព័ត៌មានអន្តរជាតិ
ads banner
ads banner
ads banner