អាជ្ញាធរនៃរដ្ឋបាលខេត្តបាត់ដំបង បានណែនាំនិង ជូនដំណឹងដល់ គ្រប់ស្ថាប័ន មន្ទីរ អង្គភាពរដ្ឋ និងរដ្ឋបាលក្រុងស្រុក ព្រមទាំងវិស័យឯកជនឲ្យចូល រួមរៀបចំតុបតែង និង លម្អភ្លើងពណ៌ នៅក្នុងឱកា សប្រារព្វពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរឆាប់ៗ ខាងមុខនេះ
រដ្ឋបាលខេត្តបាត់ដំបង បានចេញសេចក្តីណែ នាំ ជូនដំណឹង ដោយជម្រុញដល់គ្រប់ស្ថាប័នទាំងរដ្ឋ និង វិស័យឯកជនក្នុងខេត្ត ត្រូវចូលរួមក្នុងការ រៀបចំតុបតែងនិងលម្អភ្លើងនៅមុខក្លោងទ្វារនិងអ ង្គភាពខ្លួន ដើម្បីចូលរួមមុនពេលដែល ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ កាន់តែខិតជិត នឹងឈានចូ ល មកដល់នៅក្នុងពេលឆាប់ៗខាងមុខនេះ។
ការចេញសេចក្តីណែនាំនិងជូនដំណឹងទាំង០២
របស់រដ្ឋបាលខេត្តដែលមានអត្ថន័យខ្លឹមសារខាង លើនេះ គឺស្របពេលដែលរដ្ឋបាលខេត្តបាត់ដំបង បានបើកកិច្ចប្រជុំជាបន្ទាន់ នៅវេលារសៀល ថ្ងៃទី ៤ខែមេសានេះ។ ឯ.ឧ សឿម ប៊ុនរិទ្ធិ អភិបាលរង ខេត្តបាត់ដំបង ជាតំណាង ឯ.ឧ ងួន រតនៈ អភិបា លខេត្តបាត់ដំបង និងជាប្រធានអង្គប្រជុំ បានថ្លែងថា៖ដោយមានការណែនាំពីថ្នាក់ជាតិ។រដ្ឋបាលខេ ត្តបាត់ដំបង បានកំណត់ដាក់នូវផែនការនិងជំរុញដល់ថ្នាក់ដឹកនាំគ្រប់ស្ថាប័នមន្ទីរ អង្គភាពនៃកងក ម្លាំងទាំង៣ប្រភេទ អាជ្ញាធរនៃរដ្ឋបាលក្រុង-ស្រុក គ្រប់វត្តអារាម និងវិស័យឯកជនដើម្បីរៀបចំអនុវត្តក្នុងឱកាស”បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ” នៅ
ពេលខាងមុខឲ្យកាន់តែមានភាពទាក់ទាញនិងបង្កនូវការសប្បាយរីករាយផងនោះ។ ឯ.ឧ ងួន រតនៈ ក៏បានធ្វើលិខិតផ្សព្វផ្សាយមួយផ្ញើជូនដល់ស្ថាប័នមន្ទីរ អង្គភាព រដ្ឋបាលក្រុង-ស្រុក គ្រឹះស្ថានសិក្សារដ្ឋ-ឯកជន និងនៅតាមទីវត្តអារាមនានា ត្រូវរៀបចំតាំងព្រះបរមរូបព្រះឆាយាល័ក្ខណ៍នៃព្រះមហាក្ស ត្រ, ព្រះបរមរតនកោដ្ឋ និងសម្តេចព្រះមហាក្សត្រី ដោយកំណត់ឲ្យតុបតែងលម្អកំណាត់បូរ ភ្លើងបំភ្លឺភ្លើងពណ៌ ចងបដា”ពាក្យស្លោក”ចងទង់ជាតិ ទង់ ព្រះមហាក្សត្រ ទង់ក្អែប ទង់រំយោល ដាក់តាំងនៅតាមមុខស្ថាប័នមន្ទីររបស់ខ្លួន ដើម្បីជាការទាក់ទា ញដល់ភ្ញៀវទេសចរណ៍។ ជាពិសេស ដើម្បីលើក កម្ពស់នូវសោភ័ណភាពមុខមាត់ខេត្ត ក៏ដូចជាការ
ចូលរួមដើម្បី”អបអរសាទរពិធីបុណ្យប្រពៃណីជា តិខ្មែរ” យើងផងដែរ ។
ឯ.ឧអភិបាលរងខេត្ត ក៏បានណែនាំនិងបានជម្រុញដល់គ្រប់រដ្ឋបាលក្រុង ស្រុក ត្រូវណែនាំដល់ប្រជាពលរដ្ឋដែលមានលំនៅដ្ឋានជាប់ថ្នល់នៅក្នុងក្រុង-ស្រុក ឃុំ-សង្កាត់ត្រូវតែដោតទង់ជាតិនៅមុខលំនៅដ្ឋានរបស់ខ្លួនឲ្យបានព្រមៗគ្នា។ដោយឡែកការចងបដាពាក្យស្លោកមុខស្ថាប័នមន្ទីរ ត្រូវរៀបចំដាក់តាំងចាប់ពីថ្ងៃទី១២ដល់ថ្ងៃទី១៨ខែមេសា។
ឯ.ឧ សឿម ប៊ុនរិទ្ធិ ក៏បានសង្កត់ធ្ងន់ទៀតថា៖អាជ្ញាធរនៃរដ្ឋបាលខេត្ត ហាមដាច់ខាតមិនឲ្យមានលេងគប់ទឹក,ប៉ាតម្ស៉ៅ នៅតាមដងផ្លូវសាធារណៈ និងមិនឲ្យមានលេងដុតគោមបង្ហោះ ដែលអាចបង្កឲ្យមានអគ្គិភ័យកើតឡើងបាន។ដោយក្នុងនោះឯឧ
បានជំរុញដល់កងកម្លាំងប្រដាប់អាវុធទាំង៣ ត្រូវ ចេះសហការគ្នា ឲ្យបានល្អប្រសើរ ក្នុងការការពារសុខសុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ត្រូវជួយ សម្រួលការកកស្ទះចរាចរណ៍ជូនប្រជាពលរដ្ឋក្នុងការដើរលេងកម្សាន្តនៅតាមរមណីយដ្ឋាននានា ក៏ ដូចជាបងប្អូនប្រជាពលរដ្ឋ ដែលបានមកចូលរួមលេងកម្សាន្ត “សង្ក្រាន្តឆ្នាំថ្មី! ក្នុងខេត្តបាត់ដំបង” ដែលនឹងប្រព្រឹត្តិទៅចាប់ពីរសៀលថ្ងៃទី១២ ដល់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៩ខាងមុខនេះ ។
សូមបញ្ជាក់ដែរថា៖ តាមការឲ្យដឹងក្នុងកិច្ចប្រជុំនេះ កងកម្លាំងថែរក្សាសន្តិសុខសណ្ដាប់ធ្នាប់ ជូនប្រជាពលរដ្ឋក្នុងថ្ងៃចូលឆ្នាំថ្មីនិងការរៀបចំសង្ក្រាន្តនេះ។អាជ្ញាធររដ្ឋបាលខេត្តបាត់ដំបង បានប្រើប្រា ស់នូវកងកម្លាំងការពារ ដល់ទៅជាង០១ពាន់នាក់ សម្រាប់ពិធីបុណ្យចូលឆ្នាំថ្មីនិងព្រឹត្តិការណ៍សង្ក្រា ន្ត នៅក្នុងក្រុង-ខេត្តបាត់ដំបង ផងដែរ ៕