អ្នកលក់ម៉ាំម្នាក់ជិះម៉ូតូទៅបុកគូទរថយន្ត រងរបួសធ្ងន់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសជាអ្នកលក់ម៉ាំម្នាក់ បានជិះម៉ូតូមិនប្រយ័ត្នជ្រុលទៅបុកគូទរថយន្ត Rang Rover មួយគ្រឿងកំពុងឈប់ស្តុបចំពីក្រោយពេញទំហឹង បណ្តាលឲ្យដួលបោកថ្នល់រងរបួសធ្ងន់ កាលពីម៉ោង៩និង១០នាទីយប់ ថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩ ស្ថិតនៅស្តុបផ្សារ៧មករា តាមបណ្តោយផ្លូវ២៨៩ សង្កាត់បឹងកក់២ ខណ្ឌទួលគោក។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសម្នាក់បើករថយន្តម៉ាក Rang Rovwer ពណ៌កណ្តុរប្រមេះ ផ្លាកលេខភ្នំពេញ 2AG-8080 កំពុងឈប់ស្តុប ស្រាប់តែមានបុរសជាអ្នកលក់ម៉ាំ ជិះម៉ូតូម៉ាកសង់កូរ៉េពណ៌ខ្មៅ គ្មានស្លាកលេខ មកបុកពីក្រោយចំស្តុបផ្នែកខាងស្តាំពេញទំហឹងបណ្តាលឲ្យបែកស្តុប ចំណែកអ្នកលក់ម៉ាំបានដួលបោកនឹងថ្នល់ រងរបួសធ្ងន់ ត្រូវបានរថយន្តសង្គ្រោះបន្ទាន់ក្លីនីក ហុង ហាក់ ដឹកយកទៅសង្គ្រោះភ្លាមៗផងដែរ។

ក្រោយកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ និងទំនាក់ទំនងទៅសមត្ថកិច្ខជំនាញចុះមកធ្វើការវាស់វែងយករថយន្ត និងម៉ូតូយកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner