ប្រតិភូអង្គទ័ពទី៤ កងទ័ពប្រជាជនវៀតណាម ជូនពរឆ្នាំថ្មីប្រពៃណីយ៍ជាតិកម្ពុជា ជូនដល់កងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ
ចូលរួមអបអរសាទរឆ្នាំថ្មីប្រពៃណីយ៍ជាតិខ្មែរ ដែលនឹងឈានចូលមកដល់នាពេលខាងមុខនេះ គណះប្រតិភូអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាមដឹកនាំ
ដោយលោកវរះឯក ង្វៀន លីញឡាញ់ មេបញ្ជាការរង និងជានាយសេនាធិការអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាម ព្រឹកថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៩បានអញ្ជើញចូលជួបសម្តែងការគួរសមនិងជូនពរឆ្នាំថ្មីប្រពៃណីយ៍ជាតិកម្ពុជាជូនចំពោះឯកឧត្តមប្រាក់ សុវណ្ណា មេបញ្ជាការរងកងទ័ពជើងគោក នាយ ពលទាហានទូទាំងកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទនៅទីបញ្ជាការកងទ័ពជើងគោក កន្ទោក ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
នៅក្នុងឧិកាសនោះ លោកវរសេនីយ៏ឯក ង្វៀន លីញឡាញ់ បានថ្លែងអំណរគុណចំពោះឯកឧត្តម ប្រាក់ សុវណ្ណា ព្រមទាំងនាយទាហានជាន់ខ្ពស់ កងទ័ពជើងគោក បានឆ្លាតពេលទទួលជួបរូបលោក និងប្រតិភូនាពេលនេះ ។
លោកវរសនីយ៏ឯកក៏បានសម្តែងការអបអរសាទរក្នុងឧិកាសនៃទិវាចូលឆ្នាំថ្មីប្រពៃណីយ៏ជាតិកម្ពុជា និងជូនចំពោះឯកឧត្តម ប្រាក់ សុវណ្ណា ព្រមទាំងនាយទាហាន នាយទាហានរង និងពលទាហានកងទ័ពជើងគោក នៃកងយោធពលខេមរភូមិន្ទ សូមទទួលបានជោគជ័យគ្រប់ភារកិច្ចដែលរាជរដ្ឋាភិបាលប្រគល់ជូន និងប្រកបដោយសុខភាពល្អក្នុងឧិកាសឆ្នាំថ្មីនេះ ។
លោកវរសេនីយ៏ឯក ង្វៀន លីញឡាញ់ សង្ឃឹមយ៉ាងមុតមាំថា ចំណងសាមគ្គីភាព មិត្តភាព ប្រទេសបងប្អូនយើងទាំងពិរ គឺគ្មានកម្លាំងប្រតិកិរិយាណាបំបែកបានឡើយ ។
អញ្ជើញមានប្រសាសន៏នៅក្នុងឧិកាសនោះ ឯកឧត្តម ប្រាក់ សុវណ្ណា ក្នងនាមឯកឧត្តមឧត្តមសេនីយ៏ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ចាការរង នៃកងយោធពល
ខេមរភូមិន្ទ មេបញ្ជាការកងទ័ពជើងគោក បានសម្តែង
នូវបដិសណ្ឋារកិច្ច ស្វារគមន៏យ៉ាងកក់ក្តៅ និងបានអបអរសាទរចំពោះដំណើរទស្សនកិច្ចគណះប្រតិអង្គទ័ពទី៤ នៃកងទ័ពប្រជាជនវៀតណាមលើទឹកដី
នៃព្រះរាជាណាចក្រកម្ពុជាលើកនេះថា ពិតជាបានជាបាននាំមកនូវទំនាក់ទំនង កិច្ចសហប្រតិបត្តិការល្អរវាង រដ្ឋាភិបាល កងទ័ព ប្រជាជនប្រទេសទាំងពីរកម្ពុជា វៀតណាម ពីមួយថ្ងៃទៅមួយថ្ងៃកាន់តែល្អប្រសើរទ្វេរឡើងថែមទៀត ។
ឯកឧត្តម ប្រាក់ សុវណ្ណា មានប្រសាសន៏បន្តទៀតថាប្រទេសយើងទាំងពីរជាបងប្អូន មានភូមិផងរបងជាប់
គ្នា ធ្លាប់មានប្រវត្តិប្រកៀកស្មារគ្នាតស៊ូវាយកំចាត់ពួកបរទេសឈ្លានពានទឹកដី ។ មិនតែប៉ុណ្ណោះគុណបំណាច់ដែល មិនអាចបំភ្លេចបាន គឺភាគីមិត្តបានជួយរំដោះជីវិត ប្រជាជន និងប្រទេសអោយរួចផុតពីរបប ប្រល័យពូជសាសន៏ ហើយបច្ចុប្បន្នភាគីនៅតៃបន្តជួយដល់ភាគីកងយោធពលខេម
រភូមិន្ទជាបន្តបន្ទាប់ផងដែរ ។
ឯកឧត្តម ប្រាក់ សុវណ្ណា ក៏បានជូនពរបវរមហាប្រសើរជូន គណះប្រតិភូកងទ័ពប្រជាជនវៀតណាម ក្នុងឆ្នាំថ្មី
ឆ្នាំកុរ ឯកស័ក ព ស ២៥៦៣ ដែលនឹងឈនចូលមកដល់នាពេលខាងមុខសូមជួបតែសេចក្តីសុខគ្រប់ប្រការ និងសម្រេចជោគជ័យរាល់ភារកិច្ច ។