ផ្សារទំនើបនៅប្រទេសថៃ និងវៀតណាម ងាកមកប្រើស្លឹកចេកជំនួសផ្លាស្ទិក
អត្ថបទដោយ៖
Kien Sereyvuth
វៀតណាម៖ បន្ទាប់ពីប្រទេសថៃ បច្ចុប្បន្ននេះបណ្តាផ្សារទំនើបនៅវៀតណាមបានចូលរួមក្នុងយុទ្ធនាការប្រើផលិតផលមិនផ្លាស្ទិកសំរាប់វេចខ្ចប់បន្លែ ក្នុងបំគោងការពារបរិស្ថាន ។
ផ្សារទំនើបធំជាងគេបីនៅវៀតណាម រួមមាន ឡូត ម៉ាត, សៃហ្គន ខូ អប់ នៅក្រុងហូជីមិញ និង ប៊ីគ ស៊ី នៅទីក្រុងហាណូយ បានចាប់ផ្តើមប្រើស្លឹកចេកជំនួសស្បោង ឬក្រដាសផ្លាស្ទិកសំរាប់ការវេចខ្ចប់ ។ វិធានការនេះជាផ្នែកនៃកិច្ចខិតខំមួយ ដើម្បីដូរទៅប្រើប្រាស់ផលិតផលមិនប៉ះពាល់បរិស្ថាន ដោយមិនត្រឹមតែវេចខ្ចប់បន្លែទេ តែក៏សំរាប់សាច់ឆៅផងដែរ ។
សូមជម្រាបថា វៀតណាមផលិតចេញផ្លាស្ទិកប្រមាណ២.៥០០តោនក្នុងមួយថ្ងៃ ហើយប្រទេសនេះជាប់ចំណាត់ថ្នាក់ទី៤ក្នុងពិភពលោក ខាងចាក់ចោលសំណល់ផ្លាស្ទិកច្រើនបំផុតទៅក្នុងសមុទ្រ នេះបើតាមរបាយការណ៍របស់អង្គការកម្មវិធីបរិស្ថានអង្គការសហប្រជាជាតិ ៕