កម្ពុជា ៖ ដែនដីសន្តិភាព ដែលបានផ្តល់ឱកាសឱ្យគូបដិបក្ខកាណាដាជួបគ្នាជាលើកដំបូង
ស្នាមញញឹមកម្ពុជា ជាស្នាមញញឹមហ្វ្រង់កូហ្វូនី ហើយក៏ជាស្នាមញញឹមកាណាដាផងដែរ។ លោក Mark Carney នាយករដ្ឋមន្ត្រីកាណាដា និងគូបដិបក្ខរបស់លោក គឺលោក Paul St-Pierre Plamondon នាយករដ្ឋមន្ត្រីកេបិច បានសម្តែងក្តីរីករាយចំពោះលទ្ធផលនៃជំនួបលើកដំបូងរបស់ពួកគេនៅលើទឹកដីកម្ពុជា ក្នុងអំឡុងពេលនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនី។
អស់រយៈពេលជាច្រើនសប្តាហ៍មកហើយ ដែលអ្នកទាំងពីរបានមានជម្លោះពាក្យសម្តីជាមួយគ្នា ពាក់ព័ន្ធបញ្ហាមួយចំនួន ជាពិសេសស្វ័យភាពរបស់ខេត្តកេបិចក្នុងទំនាក់ទំនងអន្តរជាតិ និងពាណិជ្ជកម្ម។ តាមពិតទៅ កេបិច គឺជាខេត្តមួយរបស់ប្រទេសកាណាដា ប៉ុន្តែខេត្តនេះមានអត្តសញ្ញាណជាតិ ភាសា និងវប្បធម៌ផ្ទាល់ខ្លួនខុសប្លែកពីតំបន់ផ្សេងៗទៀតនៃប្រទេសកាណាដា ដែលជារដ្ឋសហព័ន្ធ។
ជារួម ការជួបពិភាក្សាគ្នារវាងមេដឹកនាំទាំងពីរនៅរាជធានីភ្នំពេញ បានបង្ហាញពីសារៈសំខាន់នៃកិច្ចសន្ទនា និងការស្វែងរកចំណុចរួម ទោះបីជាមានការខ្វែងគំនិតគ្នាផ្នែកនយោបាយក៏ដោយ។ ម៉្យាងទៀត ការជួបគ្នានេះក៏បានឆ្លុះបញ្ចាំងពីតួនាទីរបស់ហ្វ្រង់កូហ្វូនី ក្នុងការផ្លាស់ប្តូរយោបល់ ពង្រឹងទំនាក់ទំនង និងលើកកម្ពស់កិច្ចសហប្រតិបត្តិការរវាងសមាជិក៕
