ព្រឹត្តិការណ៍ប្រគុំតន្ត្រី EDM របស់ស្រាបៀរ Heineken ទទួលបានជោគជ័យខ្លាំងនៅកម្ពុជា

ភ្នំពេញ៖ ពិធីបុណ្យតន្រី្ត EDM នៅសណ្ឋាគារកាំបូឌីយ៉ា កាលពីចុងសប្តាហ៍មុននេះ ដែលជាកម្មវិធីបង្កើតឡើងដើម្បីអបអរសាទរដល់ការប្រារព្ធខួបលើកទី៩ នៃស្រាបៀរ Heineken នៅកម្ពុជា បានបិទបញ្ចប់ទៅដោយភាពរីករាយ និងទទួលបាននូវការគំាទ្រយ៉ាងខ្លាំងពីសំណាក់អតិថិជន។

តំណាងក្រុមហ៊ុនស្រាបៀរ Heineken បានបញ្ជាក់ឱ្យដឹងថា ដោយទទួលបានលទ្ធផលល្អនៃកម្មវិធីនេះ ស្រាបៀរ Heineken មានគោលបំណងនាំយកតារាមានទេពកោសល្យជាច្រើនដើម្បីច្របាច់បញ្ចូលគ្នាជាមួយនឹងបទពិសោធន៍តន្ត្រីជាច្រើន រួមទាំងការសម្តែងនៅលើឆាកដោយតារាមានទេពកោសល្យដ៏អស្ចារ្យ។ តំណាងក្រុមហ៊ុនដដែលបន្ថែមទៀតថា ការចូលរួមរបស់ទស្សនិកជន និងសិល្បករនៅតែជាកត្តាចម្បងដែលបានជំរុញឲ្យពិធីបុណ្យតន្ត្រីកាន់តែអធឹកអធម ហើយថា ដោយទទួលបានអត្ថប្រយោជន៍ពីវេទិកាតន្ត្រីធំៗទូទាំងពិភពលោក ស្រាបៀរ Heineken  ក៏អាចផ្តល់ជូនភាពសប្បាយរីករាយ និងការសម្តែងប្លែកអស្ចារ្យជូនទស្សនិកជននៅកម្ពុជាផងដែរ។

ជាមួយគ្នានេះ តំណាងក្រុមហ៊ុនស្រាបៀរ Heineken បានថ្លែងលើកទឹកចិត្ត និងអរគុណចំពោះការគាំទ្ររបស់អតិថិជនទំាងអស់ ហើយសន្យាថា នឹងផ្តល់ជូនកម្មវិធីដ៏ល្អអស្ចារ្យហួសពីការរំពឹងទុកថែមទៀតមកកាន់ប្រទេសកម្ពុជា៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner