នគរបាលប៉ុស្តិ៍ក្បាលកោះ ឃាត់ខ្លួនជនសង្ស័យ២នាក់ ក្នុងករណីគ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្បាលកោះ នៃអធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ បានឃាត់ខ្លួនជនសង្ស័យ២នាក់ ពាក់ព័ន្ធនឹងករណីប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅមុខផ្ទះគ្មានលេខ ភូមិជ្រោយអំពិល២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ។ នេះបើយោងតាមរបាយការណ៍របស់លោក ម៉ៅ សឿត អធិការរងទទួលផ្នែកព្រហ្មទណ្ឌខណ្ឌច្បារអំពៅបានផ្ដល់ឲ្យភ្នាក់ងារសារព័ត៌មានទូរទស្សន៍អប្សរាឲ្យដឹងនៅព្រឹកថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ។

ក្នុងរបាយការណ៍បានឲ្យដឹងថា ជនសង្ស័យទី១)ឈ្មោះអាន តុង ភេទប្រុស អាយុ១៧ឆ្នាំ និងទី២)ឈ្មោះ ថៃ ចាន់ហួយ ភេទប្រុស អាយុ១៩ឆ្នាំ (អ្នកទាំងពីរជាកម្មករលាបថ្នាំផ្ទះ ស្នាក់នៅផ្ទះជួល ភូមិភូមិធំ ឃុំភូមិធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល)។ ចំណែកវត្ថុតាងដកហូតបានរួមមាន៖
ក្រាមពណ៍សថ្លា (សង្ស័យគ្រឿងញៀន) ០១កញ្ចប់ថង់តូច ម៉ូតូ១គ្រឿង និងទូរសព្ទដៃ២គ្រឿង។ ក្រោយពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលក្បាលកោះ ធ្វើការសាកសួររួចហើយ ជនសង្ស័យទាំង២នាក់និងវត្ថុតាង ក៏បានបញ្ជូនបន្តមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដើម្បីកសាងសំណុំរឿងចាត់ការបន្តតាមនីតិវិធី៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner