លោក ផែង វណ្ណៈ ត្រូវសមត្ថកិច្ចចាប់ខ្លួន តាមដីការបស់តុលាការ និងយោងតាមបណ្តឹងមេធាវីសម្តេចតេជោ នាយករដ្ឋមន្ត្រី

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ នៅថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ សមត្ថកិច្ចបានចាប់ខ្លួនលោក ផែង វណ្ណៈ ដោយ បញ្ជូនទៅបញ្ជាការដ្ឋានកងរាជអាវុធហត្ថលើផ្ទៃប្រទេស ដើម្បីសាកសួរ។ ការចាប់ខ្លួនលោក ផែង វណ្ណៈ គឺអនុវត្តតាមដីកាបញ្ជាឱ្យចូលខ្លួនរបស់លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងអម សាលាដំបូង រាជធានីភ្នំពេញ និងយោងតាមពាក្យបណ្តឹងរបស់លោក គី តិច មេធាវីតំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី។

លោក អ៊ុ សុភក្តិ ព្រះរាជអាជ្ញារងអមសាលាដំបូង រាជធានីភ្នំពេញ កាលពីថ្ងៃទី១ ខែមេសា ឆ្នាំ ២០១៩ ចេញដីកាបញ្ជាឱ្យចូលខ្លួនដល់លោក ផែង វណ្ណៈ ដោយត្រូវបង្ហាញខ្លួននៅអយ្យការអម សាលាដំបូង រាជធានីភ្នំពេញ ឱ្យបានមុនថ្ងៃទី៣០ ខែមេសា ឆ្នាំ២០១៩ ដើម្បីសាកសួរពាក់ព័ន្ធ ករណី ញុះញង់ ឱ្យប្រព្រឹត្តបទឧក្រិដ្ឋ ជាអាទិ៍ និងបរិហារកេរ្តិ៍ជាសាធារណៈ។

ដីកាបញ្ជាឱ្យចូលខ្លួនដែល ទើបទទួលបាននៅ ថ្ងៃទី២ ខែមេសា ឆ្នាំ២០១៩នេះ គឺអនុញ្ញាតឱ្យមន្ត្រី នគរបាល យុត្តិធម៌ ប្រើប្រាស់កម្លាំងសាធារណៈ ដើម្បីបង្ខំលោក ផែង វណ្ណៈ ឱ្យចូលបង្ហាញខ្លួន បាន៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner