រថយន្តដឹកទំនិញគ្មានអ្នកបើកត្រូវបានដាក់ឲ្យចរាចរតាមដងផ្លូវ នៅចិន

រថយន្តដឹកជញ្ជូនទំនិញរហ័សគ្មានមនុស្សបើកដើរដោយថាមពលអគ្គីសនីដែលស្រាវជ្រាវ និងផលិតដោយក្រុមហ៊ុនបណ្តាញអ៊ីធើណិត Cainiao ត្រូវបានប្រគល់ឲ្យប្រើប្រាស់នៅតំបន់Xiong’an ខេត្ត Hebei (ហឺប៉ី) ប្រទេសចិន កាលពីពេលថ្មីៗនេះ។

រថយន្តនេះ អាចដឹកជញ្ជូនទំនិញខ្នាតតូចជិត២០០ក្នុងមួយលើក ដើម្បីដឹកយកទៅដាក់នៅទូឆ្លាតវៃសម្រាប់ស្តុកទុកទំនិញ។ រថយន្តនេះ ចេះគេចមិនឲ្យបុកមនុស្ស និងឡានដែលកំពុងធ្វើចរាចរណ៍លើដងផ្លូវ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner