កាមរីហាយប្រ៊ីដបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់បែកអស់២កង់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ បុរសពីរនាក់សង្ស័យបានបើករថយន្តក្នុងល្បឿនលឿន ហើយជ្រុលចង្កូតទៅបុកក្បាលនាគពុះចែកទ្រូវផ្លូវបណ្តាលឲ្យបាក់ និងខ្ទាតទៅកណ្តាលផ្លូវ ចំណែករថយន្តបង្កបានបែកកង់ និងដាច់កាឡែទៅមុខលេងរួច កាលពីម៉ោង១០និង១០នានីយប់ ថ្ងៃទី១ ខែមេសា ឆ្នាំ២០១៩ នៅមុខផ្សារដេប៉ូ ផ្លូវ២១៥ សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនកើតហេតុគេឃើញបុរសពីរនាក់ បើករថយន្តកាមរីហាយប្រ៊ីដ ពណ៌ទឹកប្រាក់ ផ្លាកលេខភ្នំពេញ2X-8119 ធ្វើដំណើរទិសដៅពីជើងទៅត្បូងក្នុងល្បឿនយ៉ាងលឿន មកដល់ចំណុចកើតហេតុខាងលើ ស្រាប់តែរេចង្កូតទៅខាងឆ្វេងដៃជ្រុលទៅបុកក្បាលនាគពុះចែកទ្រូងផ្លូវបាក់អស់ពីរកង់ សំណាងល្អមិនបង្កឲ្យមានមនុស្សរងរបួស។

ក្រោយកើតហេតុ សមត្ថកិច្ចមូលដ្ឋានបានទំនាក់ទំនងទៅសមត្ថកិច្ចជំនាញចុះធ្វើកាវាស់វែងយករថយន្តបង្កទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ រង់ចាំដោះស្រាយគ្នាទៅតាមផ្លូវច្បាប់៕ធ.ដ

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner