អាកាសយានដ្ឋាននៅសិង្ហបុរី បន្តជាប់ចំណាត់ថ្នាក់ជាចំណតអាកាសយានដ្ឋានល្អបំផុតលើពិភពលោក
អត្ថបទដោយ៖
ហេង វណ្ណា
អាកាសយានដ្ឋាន Changi នៅប្រទេសសិង្ហបុរី នៅតែក្លាយជាចំណតអាកាសយានដ្ឋានល្អបំផុត ក្នុងពិភពលោក រយៈពេល៧ឆ្នាំជាប់ៗគ្នា។ នេះបើតាមការទីភ្នាក់ងារស្រាវជ្រាវមួយឈ្មោះធា Skytrax។ បន្ទាប់ពីចំណតអាកាសយានដ្ឋាន Changi នេះ ក៏មានចំណតអាកាសយានដ្ឋាន Haneda នៅទីក្រុងតូក្យូ ចំណតអាកាសយានដ្ឋាន Incheon នៅសេអ៊ូល និង ចំណតអាកាសយានដ្ឋាន Hamad នៅដូហា។
ស្ថាប័ននេះ បានចេញផ្សាយកាលពីចុងសប្តាហ៍ថា ចំណតអាកាសយានដ្ឋាន Changi ទទួលបានអ្នកដំណើរ៦៥,៥លាននាក់ កាលពីឆ្នាំមុន ដោយខ្លួន បាននិងកំពុងពង្រីកសមត្ថភាពទទួលតម្រូវការធ្វើដំណើរតាមអាកាសកាន់តែកើនឡើង។ ចំណតអាកាសយានដ្ឋានមួយនេះ បានបង្កើតកន្លែងរង់ចាំទី៥ ផ្លូវរថទី៣ ព្រមទាំងអគារភោជនីដ្ឋានថ្មីៗ សម្រាប់បំពេញសេវាកម្មជូនអ្នកដំណើរកាន់តែល្អប្រសើរ៕ម.ន





ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។