ជនសង្ស័យម្នាក់ត្រូវនគរបាលប៉ុស្តិ៍អូរបែកក្អមចាប់ខ្លួន ពាក់ព័ន្ធ ករណីគ្រឿងញៀន
ភ្នំពេញ៖ ជសនង្ស័យម្នាក់ត្រូវកម្លាំងនគរប៉ុស្តិ៍នគរបាលរដ្ឋបាលអូរបែកក្អម នៃអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ធ្វេីការឃាត់ខ្លួន រួមនឹងចាប់យកថ្នាំនចំនួន១កញ្ចប់។ ការឃាត់ខ្លួនជនសង្ស័យខាងលើនេះបានធ្វេីឡេីងកាលពីវេលាម៉ោង២១ និង៤០នាទីថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២០ នៅចំណុតាមផ្លូវ២០០៤ ភូមិអ័រគីដេរ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ ។
សមត្ថកិច្ចបានឲ្យដឹថាជនសង្ស័យ ឈ្មោះ ប៉ាល់ ចន្តា ភេទប្រុស អាយុ៥០ឆ្នាំ ជនជាតិខ្មែរ មុខរបរបើកឡាន ស្នាក់នៅភូមិជម្ពូវ័ន្ត សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ (ដកហូតក្រាម០១កូនថង់តូច និងទូរស័ព្ទដៃ០១គ្រឿង)។
សមត្ថកិច្ចបញ្ជាក់ទៀតថាជនសង្ស័យរូបនេះ គឺកម្លាំងល្បាតក្នុងមូលដ្ឋានហើយគួឲ្យសង្ស័យ ក៏ហៅត្រួតពិនិត្យឆែករកឃើញមានថ្នាំញៀន១កញ្ចប់នៅជាប់ទើបឃាត់ខ្លួនតែម្តង។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តន៍តាមនីតិវិធី៕ធ.ដ
ដោយ៖ ភារ៉ា និងប៊ុនធី
