នគរបាលខណ្ឌច្បារអំពៅចាប់ខ្លួនជនសង្ស័យ៤នាក់ជាបន្តបន្ទាប់ ពាក់ព័ន្ធ ករណី ជួញដូរ និងប្រេីប្រាស់គ្រឿងញៀន

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ យោងតាមរបាយការណ៍របស់លោក វរសេនីយ៍ឯក ម៉ៅ សឿត អធិការនគរបាលខណ្ឌច្បារអំពៅ បានឲ្យដឹងនៅព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០នេះ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលវាលស្បូវ បានចាប់ខ្លួនជនសង្ស័យ៤នាក់ នៅចំណុចផ្សេងគ្នា ពាក់ព័ន្ធបទល្មើសគ្រឿងញៀន ០២ករណីរួមមាន៖

ករណីទី១៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ ២០២០ ម៉ោង០៨និង៣០នាទី សមត្ថកិច្ចប៉ុស្តិ៍វាលស្បូវ ឃាត់ខ្លួនជនសង្ស័យ ០៣នាក់ នៅរោងកម្មករសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទ៖ ជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។

ជនសង្ស័យទី១-ឈ្មោះរឿន វ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ទី២-ឈ្មោះម៉ាង វិត ភេទប្រុស អាយុ ៣៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ទី៣-ឈ្មោះអឿន សុខជីង ភេទប្រុស អាយុ ២២ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់។ ជនសង្ស័យទាំង៣នាក់ស្នាក់នៅការដ្ឋានសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ វត្ថុតាងដកហូត៖ ក្រាមពណ៌សថ្លា (សង្ស័យគ្រឿងញៀន) ចំនួន ០៨កញ្ចប់ថង់តូច។

ករណីទី២៖ នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ម៉ោង១០និង៣០នាទី សមត្ថកិច្ចនគរបាល ប៉ុស្តិ៍វាលស្បូវ ឃាត់ខ្លួនជនសង្ស័យ០១នាក់ នៅរោងកម្មករសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ ពីបទ៖ រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន។ ជនសង្ស័យមានឈ្មោះ  ឆន ឡា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករសំណង់ ស្នាក់នៅ រោងកម្មករសំណង់បុរីប៉េងហួត ភូមិវាលស្បូវ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ។ ដកហូតបានវត្ថុតាងមាន៖ ក្រាមពណ៌សថ្លា (សង្សយ័គ្រឿងញៀន) ០១កញ្ចប់ថង់តូច។

បច្ចុប្បន្ននេះ ជនសង្ស័យទាំង៤នាក់ ខាងលេី  ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនមកកាន់អធិការដ្ឋាននគរបាលខណ្ឌច្បារអំពៅ ដេីម្បីអនុវត្តន៍តាមនីតិវិធី៕

ដោយ ៖  ភារ៉ា  និងប៊ុនធី

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner