ឃាត់ខ្លួនជនសង្ស័យម្នាក់ ករណីរំលោភសេពសន្ថវៈលើអនីតិជន
ភ្នំពេញ៖ ជនសង្ស័យអ្នករត់រ៉ឺម៉កម៉ូតូម្នាក់ ធ្វើសកម្មភាពរំលោភសេពសន្ថវៈ (ប្រើម្រាមដៃប៉ះទង្គិចប្រដាប់ភេទក្មេងស្រី) បណ្ដាលឲ្យមានរបួស ត្រូវម្ដាយក្មេងស្រីរងគ្រោះប្ដឹងសមត្ថកិច្ចឲ្យចាប់ខ្លួនកាលពីវេលាម៉ោង១៧ និង៣០នាទី ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ នៅមុខអង្គការដើម្បីភាពញឹមនៃកុមារ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងថា ជនសង្ស័យឈ្មោះ ស្រុង ឡូញ ភេទប្រុស អាយុ៣៩ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ និងសន្តិសុខយាមក្នុងខុនដូរ៩៩៩ ស្នាក់នៅបន្ទប់ជួលក្នុងបរិវេណខុនដូរ៩៩៩ ផ្លូវបេតុង ភូមិអូរបែកក្អម សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ក្មេងស្រីជនរងគ្រោះ ចំរើន សុវណ្ណវតី ភេទស្រី អាយុ៧ឆ្នាំ (មានស្នាមដាច់រលាត់ប្រដាប់ភេទ០១កន្លែង) និងម្តាយឈ្មោះ សុខ ស្រីញ៉ុល ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកមុខអង្គការដើម្បីភាពញឹមនៃកុមារ ស្នាក់នៅបន្ទប់ជួល ផ្លូវបេតុង ភូមិអ័កគីដេ សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេលកើតហេតុ ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះនិងប្អូន បានមកលេងលើម៉ូតូកង់បីរបស់ជនសង្ស័យ ដែលឈប់រង់ចាំដឹកម៉ូយ នៅចំណុចកើតហេតុខាងលើ រួចជនសង្ស័យបានដឹកម៉ូយចំនួន០២នាក់ទៅម្តុំផ្សារដើមគរ ដោយមានក្មេងស្រីរងគ្រោះ និងប្អូនប្រុសទៅជាមួយ មួយសន្ទុះក្រោយមកជនសង្ស័យបានដឹកក្មេងស្រីរងគ្រោះ និងប្អូនប្រុសត្រឡប់មកដល់កន្លែងកើតហេតុវិញ បានជួបម្តាយក្មេងស្រីរងគ្រោះ រួចបាននាំគ្នាហូបបាយ ហើយម្តាយក្មេងស្រីរងគ្រោះ បានយកប្អូនប្រុស និងក្មេងស្រីរងគ្រោះត្រឡប់ទៅបន្ទប់របស់ខ្លួនវិញ រួចក្មេងស្រីរងគ្រោះបានប្រាប់ម្តាយខ្លួនថាឈឺប្រដាប់ភេទ តែម្តាយខ្លួនមិនជឿ។
លុះដល់ថ្ងៃទី២១ ខែមីនា ឆ្នាំ២០១៩ ក្មេងស្រីរងគ្រោះបានប្រាប់ម្តាយខ្លួនជាលើកទី២ រួចម្តាយបាននាំក្មេងស្រីរងគ្រោះទៅឲ្យគ្រូពេទ្យក្នុងអង្គការពិនិត្យមើល ឃើញមានស្នាមដាច់រលាត់ប្រដាប់ភេទក្មេងស្រីរងគ្រោះ។ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ ម្តាយក្មេងស្រីរងគ្រោះ និងអង្គការCPU បាននាំក្មេងស្រីរងគ្រោះទៅពិនិត្យនៅមន្ទីរពេទ្យបង្អែករាជធានីភ្នំពេញ ឃើញមានស្នាមដាច់រលាតប្រដាប់ភេទ និងបានមកដាក់ពាក្សបណ្តឹងនៅប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម រហូតដល់ម៉ោង១៧និង៣០នាទី ប៉ុស្តិ៍រដ្ឋបាលអូរបែកក្អម បានធ្វើការឃាត់ខ្លួនជនសង្ស័យនៅចំណុចហេតុខាងលើ យកមកធ្វើការនៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខតែម្តង និងមានចម្លើយរសារភាពរបស់ឈ្មោះ ស្រុង ឡូញ ថាខ្លួនពិតជាបាន រំលោភសេពសន្ថវៈ (ប្រើម្រាមដៃប៉ះទង្គិចប្រដាប់ភេទក្មេងស្រី)។ បច្ចុប្បន្ន ជនសង្ស័យកំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕ធ.ដ