បង្រ្កាបទីតាំងសិប្បកម្មកែច្នៃឈើខុសច្បាប់មួយកន្លែងនៅស្រុកសេសាន

កម្លាំងនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្តស្ទឹងត្រែង ចុះបង្ក្រាបទីតាំងសិប្បកម្មកែច្នៃតុ ទូ ទ្វារបង្អួចខុសច្បាស់មួយកន្លែង ស្ថិតនៅចំណុចស្រែសាម៉ី ភូមិខ្សាច់ថ្មី ឃុំតាឡាត ស្រុកសេសាន ខេត្តស្ទឹងត្រែង។

ការបង្ក្រាបទីតាំងសិប្បកម្មខុសច្បាប់នេះ ដឹកនាំកម្លាំងដោយលោកវរសេនីយឯក វ៉ា សុផាន់ នាយការិយាល័យប្រឆាំងបទល្មើសសេដ្ឋកិច្ចខេត្ត សហការជាមួយជំនាញរដ្ឋបាលព្រៃឈើ កាលពីវេលាម៉ោង១១ព្រឹក ថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩នេះ។ លោកបានឲ្យដឹងថា រោងសិប្បមក្មកែច្នៃឈើខុសច្បាប់ដែលកម្លាំងរបស់លោកបង្ក្រាបនាពេលនេះ គឺបានដកហូតសម្ភារមួយចំនួនដូចជាៈ តាបឈូសឈើ១ ម៉ាស៊ីនជ្រៀកឈើ១ ឧបករណ៍សម្រាប់ជ្រៀកឈើ១ និងសម្ភារផ្សេងៗទៀត រួមនឹងឈើជាច្រើនសន្លឹកផងដែរ។ ក្រោយការបង្ក្រាប និងរឹបអូសបានរួចមក ខាងកម្លាំងរបស់លោកក៏បានរៀបចំ ដឹកជញ្ជូនយកទៅរក្សាទុកនៅរដ្ឋបាលព្រៃឈើដើម្បីចាត់ការបន្ត។ ដោយឡែកចំនួនឈើមានជាង៦ម៉ែត្រគូប បន្ទាប់ពីជំនាញធ្វើការវាស់វែងរួច។ រីឯម្ចាស់ទីតាំងសិប្បកម្មនេះ បានរត់គេចខ្លួនបាត់ ពេលដែលសមត្ថកិច្ចចុះបង្រ្កាបទីតាំងនោះ៕ម.ន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner