ចិនទទួលជោគជ័យក្នុងការបាញ់បង្ហោះផ្កាយរណបថ្មីមួយគ្រឿងឡើងទៅកាន់ទីអវកាស

ចិន៖ ចិនបានទទួលជោគជ័យទាំងស្រុង ក្នុងការព្យាយាមបាញ់បង្ហោះផ្កាយរណបថ្មីមួយគ្រឿង ឡើងទៅកាន់ទីអវកាសនៅថ្ងៃអាទិត្យម្សិលមិញ នេះបើតាមសារព័ត៌ មាន CGTN នៅថ្ងៃទី០៥ ខែកក្កដា ឆ្នាំ២០២០ ។

ផ្កាយរណបថ្មីមួយគ្រឿងនេះ គឺជាផ្កាយរណបគ្រឿងទីពីរនៃស៊េរីផ្កាយរណប Shiyan-6 ដែលត្រូវបានចិនប្រើប្រាស់ជាចម្បង សម្រាប់ការសិក្សាស្រាវជ្រាវអំពីបរិស្ថាននៃលំហអវកាស និងការធ្វើពិសោធន៍ផ្នែកបចេ្ចកទេស ដែលពាក់ព័ន្ធដទៃទៀត ។ វាត្រូវបាននាំយកឡើងទៅកាន់ទីអវកាស តាមរយៈគ្រាប់រ៉ុក្កែត Long March-2D ចេញពីមជ្ឈមណ្ឌល Jiuquan កាលពីម៉ោងជិត៨ព្រឹកថ្ងៃអាទិត្យម្សិលមិញ ។

សម្រាប់បេសកកម្មខាងលើនេះ គឺជាបេសកកម្មលើកទី៤៩ហើយ នៃគ្រាប់រ៉ុក្កែត Long March-2D និងជាងបេសកកម្មលើកទី៣៣៨ របស់ស៊េរីគ្រាប់រ៉ុក្កែត Long March ទាំងមូល ៕

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner