ចេញពីហាងផឹកស៊ីស្រវឹង បើករថយន្តព្រូសបុកចូលផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលយប់

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ ៖ បុរស២នាក់ចេញពីហាងផឹកស៊ីស្រវឹងបើករថយន្តព្រូសមួយគ្រឿង ជ្រុលទៅបុកចូលផ្ទះប្រជាពលរដ្ឋទាំងកណ្ដាលយប់  បណ្ដាលឲ្យរងការខូចខាតសម្ភារ និងរបស់របរលក់ដូរមួយចំនួនធំ កាលពីវេលាម៉ោង១២ និង៣០នាទីរំលងអាធ្រាត ឈានចូលថ្ងៃទី២៥ ខែមីនាឆ្នាំ២០១៩  ស្ថិតនៅផ្លូវ៣៤៩  សង្កាត់បឹងកក់ទី១  ខណ្ឌទួលគោក  រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅកន្លែងកើតហេតុបានប្រាប់ឲ្យដឹងថា  ពួកគាត់កំពុងសម្រាន្តលង់លក់ ស្រាប់តែឮប្រាវ  ចេញមកមើលឃើញរថយន្តព្រូស ពណ៌ខៀវ ពាក់ស្លាកលេខភ្នំពេញ2AV-8616  បើកបរដោយបុរសម្នាក់ និងអ្នកដំណើរម្នាក់ បានបុកចូលផ្ទះរបស់គាត់  បណ្ដាលឲ្យរងការខូចខាតសម្ភារមួយចំនួនធំ ចំណែកឯម្ចាស់ចេញពីរថយន្ត ភ្លាមបាននិយាយប្រាប់ថា នឹងព្រមចេញថ្លៃខូចខាតទាំងស្រុង។

បើតាមសម្ដីអ្នកបើករថយន្តបង្កបានឲ្យដឹងដែរថា ពួកគេបានចេញពីហាងផឹកស៊ីមួយកន្លែងនៅម្តុំជ្រោយចង្វារបំណងជូនមិត្តភក្ត្រ ទៅផ្ទះនៅខណ្ឌទួលគោកដោយធ្វើដំណើរទិសដៅពីកើតទៅលិច មកដល់ចំណុចកើតហេតុក៏ជ្រុលទៅបុកចូលផ្ទះបែបនេះតែម្តង តែមិនបណ្តាលឲ្យមនុស្សរងរបួសនោះទេ គ្រាន់តែខូចខាតសម្ភារមួយចំនួនតែប៉ុណ្ណោះ។ ក្រោយពេលកើតហេតុ សមត្ថកិច្ចមូលដ្ឋាន និងជំនាញចរាចរណ៍ផ្លូវគោកបានមកដល់ទីតាំងកើតហេតុ  ហើយជួយសម្របសម្រួលឲ្យភាគីទាំងសងខាងដោះស្រាយជាមុនសិន ដោយភាគីខាងរថយន្តបង្ក  ព្រមសងថ្លៃខូចខាតទៅម្ចាស់ផ្ទះរងគ្រោះចំនួន600$  ដើម្បីបញ្ចប់រឿងតែម្តង៕ម.ន

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner