សម្តេចតេជោ ហ៊ុន សែន អញ្ជើញចែកសញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យ PPIU
ភ្នំពេញ៖ ក្នុងពិធីប្រគល់សញ្ញាបត្រដល់និស្សិតសកលវិទ្យាល័យភ្នំពេញអន្តរជាតិ (PPIU) ១,២៤៥នាក់ (នារី៥៧២នាក់) នៅវិទ្យស្ថានជាតិអប់រំ កាលពីព្រឹកថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងថា ថ្ងៃនេះពិតជាមានការរីករាយដោយដើមសប្តាហ៍នេះយើងបានចាប់ផ្ដើមមកកាន់ទីនេះជាថ្មីម្ដងទៀតដែលទាក់ទងជាមួយនឹងវិស័យអប់រំដោយថ្ងៃនេះ យើងបានទទួលធនធានមនុស្សបន្ថែមទៀតសម្រាប់ប្រទេសរបស់យើង។ រម្លឹកពីការកសាងវិស័យអប់រំចាប់តាំងពីដំណាក់កាលអ្នកចេះច្រើនបង្រៀនអ្នកចេះតិចអ្នកចេះតិចបង្រៀនអ្នកមិនចេះសោះហើយជាបន្តបន្ទាប់យើងបានខិតខំប្រឹងប្រែងរួមគ្នាដើម្បីធ្វើឲ្យវិស័យអប់រំរបស់យើងបានរីកចម្រើនរហូតមកដល់សព្វថ្ងៃនេះ។ សម្តេចបន្តថា ក្នុងដំណាក់កាលនៃការប្រកួតប្រជែងយើងមិនមែនដោះស្រាយការងារក្នុងស្រុកទេតែយើងបានដោះស្រាយការងារសម្រាប់ក្រៅប្រទេសថែមទៀតផងនេះ គឺជាការប្រកួតប្រជែងដើម្បីរកការងារជូនប្រជាពលរដ្ឋ។
ជាមួយនឹងវឌ្ឍនភាពនេះ សម្ដេចតេជោបានកោតសរសើរចំពោះក្មួយៗជ័យលាភីព្រមទាំងនិស្សិតជាជនពិការផងដែរ និងបានផ្តាំផ្ញើឲ្យក្មួយក្មួយបន្តខិតខំប្រឹងប្រែងរៀនសូត្របន្ថែមទៀតដើម្បីការប្រកួតប្រជែងនិងទីផ្សារការងារដែលចេះតែមានតម្រូវការខ្ពស់ឡើងខ្ពស់ឡើងជារៀងរាល់ថ្ងៃ។ ថ្លែងពីវេទិកានេះដែរ ដោយសារសម្ដេចចង់ធ្វើការកែទម្រង់តុលាការ តាមរយៈស្នើឱ្យស្ថានីយទូរទស្សន៍ទាំងអស់ត្រូវចាក់បញ្ចាំងរឿងប៉ាវចិនមួយភាគជារៀងរាល់ថ្ងៃ ដើម្បីធ្វើឲ្យសង្គមរបស់យើងមានយុត្តិធម៌។សម្ដេចថាការកាត់ក្តីដោយអាវុធឬដោយអហិង្សាមិនមែនជាការល្អទេសម្រាប់សង្គមរបស់យើង។ ក្នុងន័យនេះសម្ដេចបានឲ្យបន្តតាមចាប់ជនល្មើសឲ្យបានក្នុងករណីកូនប៉េអ៊ឹមម្នាក់នៅខេត្តក្រចេះដកកាំភ្លើងវៃប្រជាពលរដ្ឋដើម្បីយកមកកាត់ទោស ហើយជាមួយនោះសម្ដេចឲ្យមានការប្រុងប្រយ័ត្នចំពោះការក្នុងករណីបទល្មើសនានា។ ជាក់ស្តែងក្នុងប៉ុន្មានថ្ងៃប៉ុន្មានថ្ងៃនេះសម្ថកិច្ចបានចោទអ្នកលួចឡានម្នាក់ហើយបានបាញ់សម្លាប់ក្រៅច្បាប់ សម្តេចថា នាក់ឯងមានអំណាចប៉ុណ្ណាខ្លាំងប៉ុនណាប៉ុន្ដែក្នុងភាពជាមនុស្សត្រូវតែមានសីលធម៌សង្ឃឹមថាអ្នកទាំងអស់គ្នានឹងប្រឹងប្រែងដើមយុត្តិធម៌សង្គម ដើម្បីពង្រឹងសមត្ថភាពដើម្បីដើរឲ្យទាន់នៃការវិវត្តនៃសភាពការណ៍។
នៅក្នុងឱកាសនោះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានថ្លែងទៅកាន់ជនរួមជាតិនូវបញ្ហា៣ចំណុចនោះគឺទី១ គឺបញ្ហានយោបាយដែលកាលពីថ្ងៃមុននៅពេលនេះនឹងទៅកន្លែងដទៃសម្ដេចបាននិយាយអំពីបញ្ហាលក់ក្បាលឲ្យហ៊ុនសែនទិញសុទ្ធតែ 10 ម៉ឺន 20 ម៉ឺនក្នុងមួយនាក់សម្ដេចបានបញ្ជាក់ហើយម៉េចក៏ស្អីក៏ហ៊ុន សែន អាចបំបែកទិញបាន។ បើអ្នកនិយាយបែបនេះ បានន័យថាអ្នកឯងអន់បំផុតហើយព្រោះថាធ្វើមេដឹកនាំគេទុកឲ្យគណបក្សនយោបាយរបស់ខ្លួនអង្គការចាត់តាំងរបស់ខ្លួន ឲ្យគេបំបែកបានន័យថាជាមេដឹកនាំអន់បំផុតហើយ។ក្នុងន័យនេះដែរប្ដីប្រពន្ធពីរនាក់បើទុកឲ្យគេបំបែកបានហើយបានន័យថាឱ្យប្ដីប្រពន្ធនេះអន់ណាស់។ ក្នុងន័យនេះ សម្តេចបានស្នើសុំអាជ្ញាធរធ្វើការបែងចែកឲ្យបានច្បាស់ធ្វើការបែងចែកចំពោះអ្នកដែលានីតិសម្បទាខានធ្វើនយោបាយឡើងវិញហើយ ត្រូវតែមានសិទ្ធិធ្វើនយោបាយពេញលេញដូច្នេះយើងមានគណបក្សច្រើនណាស់ដើម្បីធ្វើសកម្មភាពនៅក្នុងប្រទេសរបស់យើងដោយឃើញថាគណបក្សនយោបាយខ្លះបានធ្វើការចុះឈ្មោះរួចហើយសម្រាប់ធ្វើការបោះឆ្នោតព្រឹទ្ធសភាហើយគណបក្សនយោបាយខ្លះក៏បានចុះឈ្មោះបោះឆ្នោតរួចហើយសម្រាប់បោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់នាពេលខាងមុខ។ ប៉ុន្តែយើងត្រូវដឹងថាមានគណបក្សនយោបាយមួយត្រូវបានរំលាយហើយមានមនុស្សមួយចំនួន១១៨នាក់ ត្រូវហាមឃាត់សិទ្ធិនយោបាយក្នុងរយៈពេល៥ឆ្នាំ ប៉ុន្តែយើងបានធ្វើវិសោតនកម្មច្បាប់គណបក្សនយោបាយដើម្បីបើកច្រក ឲ្យគេស្នើសុំសិទ្ធិធ្វើនយោបាយឡើងវិញចឹងទេសុំឲ្យអាជ្ញាធរគ្រប់លំដាប់ថ្នាក់គ្រប់ទីកន្លែងទាំងអស់សម្រួលឲ្យអ្នកដែលបានសិទ្ធិធ្វើនយោបាយឡើងវិញមានឱកាសធ្វើនយោបាយតាមរយៈការជួបជុំអ្នកគាំទ្រឬតាមមធ្យោបាយផ្សេងទៀតឧទាហរណ៍គេត្រូវមានបណ្ដាញផ្សព្វផ្សាយឬបង្កើតបណ្ដាញផ្សព្វផ្សាយផ្ទាល់ខ្លួនឯងជាអនឡាញជាហ្វេសប៊ុករបស់គេ អាជ្ញាធរគ្រប់ថ្នាក់ត្រូវបង្កលក្ខណៈឲ្យគេ។
ជាក់ស្ដែងដូច ឯកឧត្តម រៀល ខេមរិន្ទ្រ ដែលទទួលបានសិទ្ធិឡើងវិញធ្វើនយោបាយបានបង្ហោះរឿងរបស់គាត់នៅពេលដែលគាត់បានមកដល់ស្រុកខ្មែរវិញ។ សម្ដេចថានេះជាដំណើរការជាធម្មតានៃលទ្ធិប្រជាធិបតេយ្យហើយថ្ងៃនេះអ្នកដែលទទួលបានសិទ្ធិធ្វើនយោបាយមួយក្រុមទៀតគេនឹងធ្វើសន្និសីទកាសែតនៅថ្ងៃនេះផងដែរ ។ សម្តេចថា ប៉ុន្តែអាបក្សដែលស្លាប់ទៅហើយគេមិនអាចធ្វើសកម្មភាពតាមចិត្តបានទេក៏ប៉ុន្តែគេអាចជួបអតីតអ្នកគាំទ្របក្សហ្នឹងប៉ុន្តែក្នុងទម្រង់ណាមួយផ្សេងមិនមែនក្នុងទម្រង់អាបក្សមួយដែលបានងាប់ទៅហើយនោះទេ។ ផ្ទុយទៅវិញ អ្នកដែលមិនបានទទួលសិទ្ធិនយោបាយវិញទេត្រូវតែចាត់វិធានការផ្លូវច្បាប់តាមដិការតុលាការ តែបើមិនបានសុំទេត្រូវរង់ចាំរហូតដល់ខែវិច្ឆិកាឆ្នាំ ២០២3 គឺរយៈពេល៥ឆ្នាំ។
ចំណែកឯរឿងទី២ ថ្ងៃមុនសម្ដេចបានមានប្រសាសន៍នៅទីនេះ សម្តេចបានអំពាវនាវទៅកាន់ម្ចាស់រោងចក្រដែលថ្ងៃមុនមានការធ្វើកូដកម្មឥឡូវនេះបានបញ្ជាក់ហើយថាកូដកម្មដើម្បីបើកប្រាក់អតីតភាពបានបញ្ចប់ហើយ។សម្តេចបានអំពាវនាវពីទីនេះទៅកាន់ថៅកែរោងចក្រសុំឲ្យថៅកែទទួលយកកម្មករកម្មការនីចូលធ្វើការវិញសម្ដេចធ្លាប់បាននិយាយហើយថាការធ្វើកូដកម្មមិនមែនជាមធ្យាបាយទេ ហើយការបណ្ដេញកម្មករចេញក៏មិនមែនជាមធ្យោបាយដែរក៏ប៉ុន្តែកម្មករកម្មការិនីរបស់យើងក៏មិនត្រូវធ្វើការទាមទារហួសហេតុដែរ។ក្នុងខណៈដែលមិនបានធ្វើការជាច្រើនខតែទាមទារប្រាក់ខែដូចជាមិនត្រឹមត្រូវដែរព្រោះគេបានទារខុសច្បាប់តែបើសិនជាគេឱ្យចូលធ្វើការវិញនោះជាភ័ព្វសំណាងទៅហើយព្រោះខ្លួនឯងធ្វើកូដកម្មអត់ធ្វើការសោះបានប្រាក់ខែដែរក្នុងពេលដែលកម្មករដ៏ទៃទៀតគេធ្វើការ តែខ្លួនឯងមិនធ្វើការសោះបានប្រាក់ខែដែរដូចជាមិនសមហេតុផលទេ។ តែទោះជាយ៉ាងណាសម្ដេចបានអំពាវនាវដល់ថៅកែរោងចក្រដើម្បីទទួលយកកម្មករចូលធ្វើការវិញបញ្ឈប់ការប្រឈមមុខដាក់គ្នា។
ជាមួយគ្នានោះដែរ ទាក់ទងនឹងរឿងទី៣ សម្តេចតេជោ ហ៊ុន សែន បានសុំឲ្យថ្នាក់មូលដ្ឋានទាំងអស់បន្តដោះស្រាយបញ្ហាទឹកជាបន្តទៀតបើទោះបីពេលនេះមានភ្លៀងធ្លាក់ខ្លះខ្លះហើយក៏ដោយ តែត្រូវបន្តដោះស្រាយធ្វើយ៉ាងណាកុំឲ្យប្រជាពលរដ្ឋមានការខ្វះខាតទឹក៕ម.ន