ឈប់រង់ចាំភ្លេីងស្ដុប ត្រូវរថយន្តបុកពីក្រោយបណ្ដាលឲ្យស្លាប់ភ្លាមៗ

អត្ថបទដោយ៖
Kien Sereyvuth

ភ្នំពេញ៖ ស្ត្រីម្នាក់បានស្លាប់ភ្លាមៗនៅកន្លែង កើតហេតុ ខណៈពេលជិះម៉ូតូឈប់ភ្លើងស្តុបត្រូវបានរថយន្តបុក និងកិនពីក្រោយពេញទំហឹង។ ហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះកើតឡើងកាលពី វេលាម៉ោង៦ និង៥០ នាទីព្រឹកថ្ងៃទី៦ ខែកក្កដា ឆ្នាំ២០២០ ស្ថិតនៅចំណុចភ្លើងស្តុប ចំការដូង ភូមិខ្វាសង្កាត់ដង្កោ ខណ្ឌដង្កោ រាជធានីភ្នំពេញ។

នៅបើកបររថយន្តមានឈ្មោះ ស៊ុន សុង អាយុ៣៧ឆ្នាំ មុខរបរ បើកបររថយន្ត  មានស្រុកកំណើតនៅភូមិឆ្ងង ឃុំស្វាយធំ ស្រុកស្វាយរៀង ខេត្តស្វាយរៀង។ ចំណែកស្ត្រីរងគ្រោះមានឈ្មោះ ម៉ែន ចន្ធូ  អាយុ៣៧ ឆ្នាំស្នាក់នៅភូមិបុរីកម្មករ សង្កាត់ជើងឯក ខណ្ឌដង្កោ ។

បើតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែល បានឃើញហេតុការណ៍បានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុគេឃើញស្ត្រីរងគ្រោះ ជិះម៉ូតូម៉ាកហុងដាឌ្រីមសង់ស៊េរីឆ្នាំ២០១៥ ពាក់ស្លាកលេខភ្នំពេញ 1DH-3064 ជិះតាមបណ្ដោយផ្លូវ ២១៧ ក្នុងទិសដៅពីត្បូងមកជើង លុះមកដល់ចំណុចកើតហេតុក៏បានឈប់ភ្លើងស្តុប ស្របពេលនោះក៏មានបុរស ម្នាក់បើករថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ស្លាកលេខភ្នំពេញ 3E-4273 បើកមកពីក្រោយក្នុងល្បឿនលឿនចាប់ហ្វ្រាំងមិនទាន់ ក៏ជ្រុលមកបុកម៉ូតូស្ត្រីរងគ្រោះពីក្រោយពេញទំហឹង និងកិនបណ្តាលឲ្យស្ត្រីរងគ្រោះស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ភ្លាមៗប្រជាពលរដ្ឋក៏បានជួយចាប់អ្នកបើកថយន្ត ប្រគល់ឱ្យសមត្ថកិច្ចប៉ុស្តិ៍នគរបាលដង្កោយកទៅសួរនាំ ។

ក្រោយពីកើតហេតុសមត្ថកិច្ចមូលដ្ឋានបានសហការជាមួយសមត្ថកិច្ចជំនាញចរាចរណ៍  ខណ្ឌដង្កោ បានចុះទៅដល់កន្លែងកើតហេតុ និងធ្វើការវាស់វែង រួចក៏បានប្រគល់រថយន្ត និងម៉ូតូទៅឲ្យសមត្ថកិច្ចជំនាញនៃការិយាល័យចរាចរណ៍ផ្លូវគោក រាជធានីភ្នំពេញទៅរក្សាទុករង់ចាំធ្វើការដោះស្រាយគ្នានៅពេលក្រោយ ចំណែកសពត្រូវបានសមត្ថកិច្ចប្រគល់ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕ ដោយ៖ បញ្ញា

Kien Sereyvuth
Kien Sereyvuth
IT Technical Support
ads banner
ads banner
ads banner