សម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវបេតុងមួយខ្សែជាអំណោយរបស់រោងចក្រ ពូចិន នៅស្រុកកំពង់ត្រាច ខេត្តកំពត

ពិធីនេះរៀបចំធ្វើឡើងនៅរសៀល ថ្ងៃសុក្រ ទី២២ ខែមីនា ឆ្នាំ២០១៩ ក្រោមអធិបតីភាព លោក អូន ខន អភិបាល នៃគណៈអភិបាល ស្រុកកំពង់ត្រាច មានវត្តមាន ចូល រួមអំពីអស់លោក  លោកស្រី ដែលជាមន្ត្រីថ្នាក់ស្រុក  កងប្រដាប់អាវុធ ឃុំ-ភូមិ នឹងប្រជាពលរដ្ឋ ជាច្រើននាក់ផងដែរ។ លោក អូន   ខន  អភិបាលស្រុកកំពង់ត្រាច  ក្នុងនាមតំណាងឲ្យថ្នាក់ដឹកនាំស្រុក  ថ្នាក់ដឹកនាំមូលដ្ឋានឃុំ -ព្រមទាំងប្រជាពលរដ្ឋ  ទាំងអស់  ក្នុងឃុំ  កំពង់ត្រាចខាងលិច  ស្រុកកំពង់ត្រាច  ខេត្តកំពត  បានថ្លែង  អំណគុណ  យ៉ាងជ្រាលជ្រៅចំពោះ លោក  ឈីវ  តំណាងអោយ  ក្រុមហ៊ុន   រោងចក្រ ពូចិន ដែលបានឧបត្ថម្ភថវិការមួយចំនួន  ដើម្បីកសាងផ្លូវមួយខ្សែនេះ ទុកសម្រាប់ ប្រជាពលរដ្ឋ  ប្រើប្រាស់ងាយស្រួលក្នុងការធ្វើដំណើរ  ឆ្លងកាត់ពីកន្លែងមួយទៅកន្លែងមួយក្នុងការប្រកបមុខរបរផ្សេងៗ ប្រចាំថ្ងៃ ឲ្យបានទាន់ពេលវេលា។ ផ្លូវបេតុងមួយខ្សែនេះ  មានប្រវែង ១១៥០ម៉ែត្រទទឹង៣ម៉ែត្រ ចំណាយថវិការអស់ចំនួន ១៤៩០០០$ (ដប់បួនមើនប្រាំបួនពាន់ដុល្លារ)។

លោក  អូន ខន អភិបាលស្រុក បានមានប្រសាសន៍ បន្តទៀតថា  សុំឲ្យបងប្អូនយើងទាំងអស់គ្នា  រួមគ្នាជួយថែរក្សាផ្លូវនេះឲ្យបានគង់វង្ស ជានិច្ច ដើម្បីងាយស្រួលក្នុងការធ្វើ ដំណើរ ជៀសវាងការលំបាកលំបឹនម៉្យាងទៀត  បងប្អូនសំណាងហើយ ដែលមានរោងចាក់នៅជិតបាន កូនចៅចូលធ្វើការងារ ទទួលបានថវិកាមួយចំនួនសម្រាប់រួមផ្សំ ក្នុងការបង្កើនជីវភាពគ្រួសារឲ្យមានជីវភាពធូរធា កាត់បន្ថយភាពក្រីក្របានមួយកម្រិតផងដែរ។ អភិបាលស្រុក  ក៏បានសុំសំណូមពរឲ្យក្រុមហ៊ុនរោងចក្រ ជួយជ្រើសរើស កម្មករ នៅក្នុងស្រុកកំពង់ត្រាច ឲ្យបានច្រើនជាងគេ ព្រោះរោងចក្រនេះមានទីតាំងស្ថិតនៅក្នុងស្រុក កំពង់ត្រាច ខេត្តកំពតយើង ចំណែកបងប្អូន  ប្រជាពលរដ្ដយើងវិញ ត្រូវចូលរួមផ្តល់ព័ត៌មានឲ្យសមត្ថកិច្ច   ដើម្បីសមត្ថកិច្ច  ងាយស្រួលក្នុងការធ្វើការងារការពារ សន្តិសុខជូនបងប្អូន ឲ្យបានទាន់ពេលវេលា  ហើយត្រូវចេះថែរក្សារសុខភាព ឲ្យបានល្អប្រសើរ  ជៀសវាង  ការឆ្លង  ជំងឺដង្កាត់ផ្សេៗ ផងដែរ៕ សិលា  សារិន

ហេង វណ្ណា
ហេង វណ្ណា
ជាអ្នកគ្រប់គ្រងព័ត៌មានពេលព្រឹក និងព័ត៌មានថ្មីទាន់ហេតុការណ៍។ ជាមួយនឹងបទពិសោធន៍ការងារលើវិស័យព័ត៌មានរយៈពេលវែង និងទំនាក់ទំនងល្អជាមួយអង្គភាព-ស្ថាប័ននានា នឹងផ្ដល់ជូនមិត្តអ្នកអាននូវព័ត៌មានប្រកបដោយគុណភាព និងវិជ្ជាជីវៈ។
ads banner
ads banner
ads banner